ថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសថា នឹងបើកច្រកព្រំដែនឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ក៏ដូចជាស្ដារសេដ្ឋកិច្ចក្នុងស្រុកឡើងវិញផងដែរ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បើទោះជារដ្ឋាភិបាលប្រកាសបើកច្រកព្រំដែនក្ដី ប៉ុន្តែស្ថានការណ៍កូវីដនៅទីនោះហាក់មិនទាន់ធូរស្បើយនៅឡើយ ពោលប្រធានគណៈកម្មការសុខាភិបាលខេត្ត Henan លោក Kan Quancheng បានទម្លាយឲ្យដឹងថា គិតត្រឹមថ្ងៃទី ០៦ មករា ២០២៣ អត្រាឆ្លងកូវីដ ១៩ ប្រចាំខេត្តមាន ៨៩%។
ដូច្នេះគឺមានន័យថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ៩៩,៤ លាននាក់ មានប្រហែល ៨៨,៥ លាននាក់ គឺកំពុងមានផ្ទុកជំងឺកូវីដ ១៩។ នេះបើតាមការចុះផ្សាយពី CNA។
សូមជម្រាបដែរថា ខេត្ត Henan គឺជាខេត្តដែលមានប្រជាជនរស់នៅច្រើនបំផុតទី ៣ ប្រចាំប្រទេសចិន បន្ទាប់ពីខេត្ត Shangdong និង Guangdong៕