មហាសេដ្ឋីបច្ចេកវិទ្យា ៥ រូប ក្លាយជាបុគ្គលរបូតលុយច្រើនបំផុតប្រចាំឆ្នាំ ២០២២

អន្តរជាតិ

បូកសរុបការខាតបង់ប្រចាំឆ្នាំ ២០២២ របស់​ក្រុម​មហាសេដ្ឋីពិភពលោក គឺមាន​រហូតដល់ជិត ២ ទ្រីលានដុល្លារ ហើយក្នុងនោះ​មហាសេដ្ឋីអាមេរិក​ខាតបង់ទ្រព្យសម្បត្តិ​ច្រើនបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ Forbes បាន​បង្ហាញថា ក្នុងចំណោម​មហាសេដ្ឋី​ដែល​ខាតបង់​ច្រើន​បំផុត មាន​បុគ្គល ៥ រូប​របូត​លុយ​ច្រើន​ជាងគេ ខណៈ​អ្នកទាំង ៥ នោះគឺ​សុទ្ធសឹងតែជាមហាសេដ្ឋី​បច្ចេកវិទ្យា។

ប្រភពដដែលបន្ថែមថា ស្ថាបនិក SpaceX លោក Elon Musk ជាបុគ្គលខាតបង់ច្រើនបំផុត​ប្រមាណ ១២៥ ពាន់​លានដុល្លារ ខណៈស្ថាបនិក Amazon លោក Jeff Bezos របូតលុយ​ប្រហែល ៨៥ ពាន់លានដុល្លារ និងមេធំ Meta លោក Mark Zuckerberg បាត់បង់ទ្រព្យសម្បត្តិ​អស់ ៧៧ ពាន់លានដុល្លារ។

ដោយឡែក សហស្ថាបនិក Google លោក Larry Page និង Sergey Brin វិញ​ បាន​ខាតបង់​ទ្រព្យសម្បត្តិអស់ ៤៦ និង ៤៥ ពាន់លានដុល្លាររៀងគ្នា។ សរុប​ការខាតបង់​របស់​បុគ្គល​ទាំង ៥ រូប​នេះ គឺ​មាន​រហូត​ដល់ ៣៧៨ ពាន់​លាន​ដុល្លារ​ឯណោះ៕