តាំងពីបើកច្រកព្រំដែនឡើងវិញ ថៃហាក់ព្យាយាមគ្រប់វិធីសាស្ត្រដើម្បីស្ដារសេដ្ឋកិច្ចដែលខូចខាត ដោយសារការរាតត្បាតកូវីដ ១៩ ដូចជាព្យាយាមអូសទាញភ្ញៀវទេសចរណ៍អន្តរជាតិជាដើម។
ថ្មីៗនេះ រដ្ឋសភាថៃក៏បានអនុម័តបញ្ចេញកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០២៤ ដែលមានទំហំរហូតដល់ ៣,៣៥ ទ្រីលានបាត ឬប្រមាណ ១០០ ពាន់លានដុល្លារ ដែលមានច្រើនជាងកញ្ចប់ថវិកាឆ្នាំនេះថែមទៀត។
យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា កញ្ចប់ចំណាយសម្រាប់ឆ្នាំក្រោយរបស់ថៃ មានច្រើនជាងឆ្នាំទៅ ខណៈសម្រាប់ឆ្នាំ ២០២៣ ថៃត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ ៣,១៨ ទ្រីលានបាត ឬប្រហែល ៨៨ ពាន់លានដុល្លារ សម្រាប់ចំណាយនៅក្នុងឆ្នាំ ២០២៣។
បន្ថែមពីនោះ រដ្ឋាភិបាលថៃក៏មានគម្រោងខ្ចីប្រាក់បរទេសបន្ថែម ៨២០ លានបាត ឬប្រមាណជិត ២២ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៣ នេះទៀតផង៕