កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albaneses កំពុងទទួលការរិះគន់ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជុំវិញការចូលរួមកម្មវិធីអាំងសាច់របស់មហាសេដ្ឋីមួយរូប អំឡុងពេលរដ្ឋ New South Wales និង Western Australia កំពុងមានបញ្ហាគ្រោះទឹកជំនន់។

យោងតាមការចុះផ្សាយពី MSN បានបង្ហាញថា នាយករដ្ឋមន្ត្រីអូស្ត្រាលីបានចូលរួមកម្មវិធីបែបឯកជនរបស់ Lindsay Fox ជាដែលជាអ្នកមានបំផុតមួយរូបប្រចាំប្រទេស ដែលមានរយៈពេលដល់ទៅ ៦ ម៉ោងនៅចុងសប្ដាហ៍ នៅទីក្រុង Victoria។

សូមជម្រាបដែរថា បច្ចុប្បន្ន Western Australiaកំពុងមានបញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យមានការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋប្រហែល ១ ០០០ នាក់ ហេដ្ឋារចនាសម្ព័ន្ធក៏ខ្ទេចខ្ទី ហើយមានការព្យាករណ៍ថា រដ្ឋាភិបាលនឹងចំណាយពេលយូរដើម្បីដោះស្រាយបញ្ហាមួយនេះ៕