ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD Auto មានបំណងចង់សាងសង់រោងចក្រមួយនៅវៀតណាម ដើម្បីផលិតគ្រឿងបង្គុំរថយន្ត ហើយវាក៏នឹងជួយកាត់បន្ថយសម្ពាធក្រុមហ៊ុននៅចិន ក៏ដូចជា ការបោះជំហានចូលទីផ្សារអាស៊ីអាគ្នេយ៍ឲ្យកាន់តែជ្រៅផងដែរ។

យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា គម្រោងវិនិយោគនៅភាគខាងជើងរបស់វៀតណាម បានកើនលើសទំហំទឹកប្រាក់ ២៥០ លានដុល្លារ ហើយ BYD ក៏កំពុងមានរោងចក្រផលិតបន្ទះសូឡានៅវៀតណាមផងដែរ។

គួររំលឹកដែរថា រោងចក្រដែលមានមូលដ្ឋាននៅទីក្រុង Xian គឺវ៉ាដាច់ Tesla នាមជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីបានច្រើនបំផុតនៅប្រទេសចិន ហើយបច្ចុប្បន្នកំពុងពង្រីកខ្លួនមកលើទីផ្សារតំបន់អាស៊ី រាប់បញ្ចូលទាំងសិង្ហបុរី ជប៉ុន និងអឺរ៉ុប។
យ៉ាងណា ទាក់ទងនឹងចចាមអារ៉ាមសាងសង់រោងចក្រនៅវៀតណាមនេះ BYD នៅមិនទាន់ចេញមុខបំភ្លឺនៅឡើយ៕