កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បានប្រកាសកាត់បន្ថយតម្លៃរថយន្តខ្នាតធំនៅសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ដើម្បីបង្កើនស្ថិតិលក់រថយន្ត ក្រោយការលក់ប្រចាំត្រីមាសទី ៤ មានការធ្លាក់ចុះ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ការបញ្ចុះតម្លៃរថយន្តនៅអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់រថយន្ត Model 3 និង Model Y ចន្លោះពី ៦% ដល់ ២០% ពីតម្លៃដើម។

ការបញ្ចុះតម្លៃនេះទៀតសោត គឺមិនរាប់បញ្ចូលទាំងការលើកលែងពន្ធឥណទាន ៧ ៥០០ ដុល្លារ ដែលនឹងចុះជាធរមានសម្រាប់រថយន្តអគ្គិសនីជាច្រើនម៉ូដែល គិតចាប់ពីខែមករាតទៅ។
ដោយឡែក នៅអាល្លឺម៉ង់វិញ ក្រុមហ៊ុន Tesla បានប្រកាសបញ្ចុះតម្លៃសម្រាប់រថយន្ត Model 3 និង Model Y ពី ១% ដល់ ១៧% ស៊ីសងលើស្ថានភាពជាក់ស្ដែង។

សូមជម្រាបដែរថា ប្រជាជនអាមេរិកអាចទទួលបានការបញ្ចុះតម្លៃលើរថយន្ត Model Y រហូតដល់ ៣១% បើបូកបញ្ចូលទាំងច្បាប់រដ្ឋាភិបាលអាមេរិក អនុម័តឲ្យប្រើប្រាស់ពីខែនេះតទៅ៕