លោក Nguyen Xuan Phuc ដាក់ពាក្យលាលែងចេញពីតំណែងប្រធានាធិបតីវៀតណាម

អន្តរជាតិ

បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់វៀតណាម បានប្រកាសឱ្យដឹងថា ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc បានដាក់ពាក្យលាលែងចេញពីតំណែងហើយ បន្ទាប់ពីបក្សកម្មុយនិស្ត ដែលកំពុងកាន់អំណាច បានរកឃើញថាគាត់ជាអ្នកដែលត្រូវទទួលខុសត្រូវ ចំពោះការរំលោភបំពាន និងការប្រព្រឹត្តិខុសលើមន្ត្រីជាច្រើននាក់ នៅក្រោម​ឱវាទ​​។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Phuc ដែលបច្ចុប្បន្នមានវ័យ ៦៨ ឆ្នាំ បានចូលកាន់តំណែងជាប្រធានាធិបតីវៀតណាម តិចជាង ២ ឆ្នាំប៉ុណ្ណោះ ហើយលោកត្រូវបានគេកំណត់ជាមុខសញ្ញាដ៏ធំបំផុតមួយ នៃការបង្រ្កាបអំពើពុករលួយដ៏ខ្លាំងក្លា នៅក្នុងគណបក្សកាន់អំណាចមួយនេះ។ ជុំវិញការចុះចេញពីតំណែងនេះ វានៅមិនទាន់ត្រូវបានដឹងនៅឡើយទេថា នរណានឹងត្រូវឡើងមកជំនួសតំណែងនេះវិញ ។

លើសពីនេះ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា ដោយបានដឹងច្បាស់អំពីការទទួលខុសត្រូវរបស់គាត់ចំពោះមុខបក្ស និងប្រជាជន លោក Phuc បានដាក់ពាក្យសុំលាលែងចេញពីមុខតំណែង ដែលត្រូវបានចាត់តាំង ហើយនឹងចូលនិវត្តន៍តែម្តង ។

គួរឱ្យដឹងផងដែរថា ការលាលែងចេញពីតំណែងរបស់លោក Phuc នេះ គឺកើតឡើង បន្ទាប់ពីការបណ្តេញចេញឧបនាយករដ្ឋមន្ត្រីពីររូប ក្នុងបក្សនៅខែមករានេះ ជុំវិញការបោសសម្អាតអំពើពុករលួយ ដែលនេះក៏បានឈានដល់ការចាប់ខ្លួនមន្ត្រីរាប់សិបនាក់ផងដែរ៕