ទ្រព្យសម្បត្តិមហាសេដ្ឋី ៩ រូបនៅហ្វីលីពីន មានច្រើនជាងប្រជាជនពាក់កណ្ដាលប្រទេស

អន្តរជាតិ

វិសមភាពសង្គមនៅប្រទេសហ្វីលីពីន​អាចនិយាយបានថា ជាបញ្ហា​ដ៏​ធំ​បំផុតមួយ​ប្រចាំ​ប្រទេស ដ្បិតទ្រព្យសម្បត្តិ​មហាសេដ្ឋី​មាន ៩ រូបនៅទីនោះ មាន​ច្រើនជាង​ប្រជាជន​ពាក់កណ្ដាលប្រទេស ឬ​ប្រមាណ ៥៥ លាននាក់​ឯណោះ។ នេះ​បើតាម​ការ​ចុះផ្សាយពី Oxfam។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមទៀតថា ប្រជាជន​ក្រីក្រនៅ​ហ្វីលីពីន​ នៅ​មិនទាន់​អាច​ងើបរួច​ពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវីដ ១៩ ស្របពេល​ទំនិញជាច្រើន​ក្នុងស្រុក​ក៏​កំពុង​ឡើង​ថ្លៃ​ថែមទៀត​។

ដោយឡែក បើតាម​របាយការណ៍​ចុះផ្សាយ​ដោយ Forbes បាន​បញ្ចេញ​ទិន្នន័យ​អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​ហ្វីលីពីន កាលពីឆ្នាំ ២០២២ បាន​បង្ហាញ​ថា ទ្រព្យសម្បត្តិ​សរុប​នៃ​មហាសេដ្ឋី​មាន​បំផុត ៩ រូប​ប្រចាំ​ប្រទេស មាន​ច្រើនជាង ៤០ ពាន់​លាន​ដុល្លារ​ឯណោះ។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ហ្វីលីពីន ៩ រូប​មាន​បំផុត ប្រចាំ​ប្រទេស៖

  • បងប្អូន​ត្រកូល Sy មានទ្រព្យសម្បត្តិ​សរុប ១២,៦ ពាន់​លាន​ដុល្លារ
  • Manuel Villar មានទ្រព្យសម្បត្តិ​សរុប ៧,៦ ពាន់​លាន​ដុល្លារ
  • Enrique Razon Jr មានទ្រព្យសម្បត្តិ​សរុប ៥,៦ ពាន់​លាន​ដុល្លារ
  • Lance Gokongwei មានទ្រព្យសម្បត្តិ​សរុប ៣,១ ពាន់​លាន​ដុល្លារ
  • ​គ្រួសារត្រកូល Aboitiz មានទ្រព្យសម្បត្តិ​សរុប ២,៩ ពាន់​លាន​ដុល្លារ
  • Isidro Consunji មានទ្រព្យសម្បត្តិ​សរុប ២,៩ ពាន់​លាន​ដុល្លារ
  • Tony Tan Caktiong មានទ្រព្យសម្បត្តិ​សរុប ២,៦ ពាន់​លាន​ដុល្លារ
  • Jaime Zobel de Ayala មានទ្រព្យសម្បត្តិ​សរុប ២,៥៥ ពាន់​លាន​ដុល្លារ
  • Ramon Ang មានទ្រព្យសម្បត្តិ​សរុប ២,៤៥ ពាន់​លាន​ដុល្លារ៕