ការនាំចេញរបស់ចិន ទៅកាន់ប្រទេសកូរ៉េខាងជើង កើនឡើងជាង ៣ ដង នៅក្នុងឆ្នាំ ២០២២

អន្តរជាតិ

ការនាំចេញសរុបរបស់ប្រទេសចិន ទៅកាន់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងជាងបីដង នៅក្នុងឆ្នាំ ២០២២ បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២១ នៅពេលដែលផ្លូវរថភ្លើងដឹកទំនិញរវាងប្រទេសទាំងពីរ បានបើកដំណើរការឡើងវិញ បន្ទាប់ពីមានការផ្អាកជាយូរ ដោយសារវិបត្តិកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយពី CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ ទិន្នន័យពាណិជ្ជកម្មដែលត្រូវបានចេញផ្សាយដោយរដ្ឋបាលគយរបស់ប្រទេសចិន បានបង្ហាញនៅថ្ងៃសុក្រនេះថា ការនាំចេញទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងដល់ ២៤៧,៥% ក្នុងទំហំទឹកប្រាក់ ៨៩៤ លានដុល្លារ ។

គួរឱ្យដឹងថា ទំនិញសំខាន់ៗ ដែលចិន បានធ្វើការនាំចេញទៅកាន់ប្រទេសកូរ៉េខាងជើងនោះ រួមមាន ប្រេងសណ្តែងសៀង សំបកកង់កៅស៊ូ ស្ករគ្រាប់ ថ្នាំជក់ និងឱសថជាដើម ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ក៏បានធ្វើការបញ្ជាទិញទំនិញវេជ្ជសាស្រ្តរបស់ចិន ក្នុងបរិមាណដ៏ច្រើនផងដែរ ដោយក្នុងនោះរួមមានម៉ាស និងម៉ាស៊ីនជំនួយដល់ការដកដង្ហើម ខណ:ទិន្នន័យខាងលើ បានបង្ហាញឱ្យដឹងទៀតថា បើទោះបីជាកូរ៉េខាងជើងបានប្រកាសអំពីការយកឈ្នះទៅលើកូវីដ-១៩ ក្តី ប៉ុន្តែនៅអំឡុងខែធ្នូ ប្រទេសនេះ នៅតែបន្តទិញម៉ាស់ចំនួន ២,២៧ លាន ទែម៉ូម៉ែត្រវាស់កម្តៅ ចំនួន ១២ ០០០ និងស្រោមដៃពេទ្យ ៤០ ០០០គូ ពីប្រទេសចិនផងដែរ ៕