កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមេ Google គឺ Alphabet Inc បានប្រកាសថា នឹងបញ្ឈប់បុគ្គលិកប្រមាណ ១២ ០០០ នាក់។ នេះបើតាមសេចក្ដីថ្លែងការណ៍ចេញដោយនាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់ បានបង្ហាញ Reuters។
ការកាត់បន្ថយបុគ្គលិករបស់ Alphabet ធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុនគូប្រជែង Microsoft Corp ប្រកាសបញ្ឈប់បុគ្គលិក ១០ ០០០ នាក់ថ្មីថ្មោង ហើយក្រុមហ៊ុនមេ Google ក្លាយជាក្រុមហ៊ុនចុងក្រោយបំផុត ដែលបញ្ឈប់បុគ្គលិកច្រើនបំផុតលើវិស័យបច្ចេកវិទ្យា។
ការកាត់បន្ថយបុគ្គលិកដ៏សំបើមនេះ គឺប៉ះពាល់ដល់ក្រុមហ៊ុនទាំងមូលរួមមាន ការផ្អាករើសបុគ្គលិកថ្មី ការកកស្ទះលើបញ្ហាមួយចំនួន ក៏ដូចជាប៉ះពាល់ដល់ផ្នែកវិស្វកម្ម និងការផលិតផងដែរ។
បន្ថែមពីនោះ Google ក៏បានអះអាងបន្ថែមថា ការកាត់បន្ថយបុគ្គលិកច្រើនជាង ១០ ០០០ នាក់នោះ នឹងបង្កផលប៉ះពាល់មួយរំពេចទៅលើក្រុមបុគ្គលិកនៅសហរដ្ឋអាមេរិក និងទូទាំងសកលលោក៕