នាយករដ្ឋមន្ត្រី Anthony Albanese បានជួបសំណេះសំណាលជាមួយស្ថាបនិក Microsoft លោក Bill Gates នៅឯភូមិគ្រឹះ Kirribilli House ដែលជាលំនៅឋានផ្លូវការទី ២ របស់ខ្លួន ខណៈការណាត់ជួបនេះទៀតសោត គឺជាជំនួបលើកដំបូងរវាងលោក និងមហាសេដ្ឋីអាមេរិក។

យោងតាមការចុះផ្សាយពី Dailymail បានបង្ហាញថា បុគ្គលទាំង ២ បានជួបពិភាក្សាលើបញ្ហាបម្រែបម្រួលអាកាសធាតុ ថាមពល និងបញ្ហាសុខាភិបាលជាសកល ហើយក្នុងនោះ Bill Gates អះអាងថា លោកពេញចិត្តក្នុងការបំពេញទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី ស្របពេលនាយករដ្ឋមន្ត្រីអូស្ត្រាលី សរសើរមហាសេដ្ឋីអាមេរិកមិនដាច់ពីមាត់ជុំវិញការធ្វើអំពើសប្បុរសធម៌។
ដោយឡែក មហាសេដ្ឋីអាមេរិកវិញក៏បានថ្លែងអំណរគុណដល់លោក Anthony ជុំវិញការសហការលើបញ្ហាសុខាភិបាលសកលលោក ដោយបានគាំទ្រមូលនិធិ Global Fund ដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងគ្រុនចាញ់៕