មហាសេដ្ឋីអាមេរិកមានបំផុត ២៥ រូប បរិច្ចាគលុយ ២៧ ពាន់លានដុល្លារសម្រាប់ឆ្នាំមុន

អន្តរជាតិ

កាលពីឆ្នាំ ២០២២ មហាសេដ្ឋីមានបំផុតនៅអាមេរិក ២៥ រូប បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន​សរុប​រហូតដល់ ២៧ ពាន់​លានដុល្លារ ទៅកាន់​អង្គការសប្បុរសធម៌ជាច្រើនកន្លែង ហើយបើធៀបនឹង ២ ឆ្នាំចុងក្រោយ ឆ្នាំទៅគឺពួកគេបរិច្ចាគច្រើនបំផុត បើទោះជា​ផ្សារហ៊ុន​ក្រឡុកបន្តិចក្ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី Barrons បាន​បង្ហាញថា អ្នកមានបំផុត ២៥ រូបនៅ​អាមេរិក​បាន​បរិច្ចាគទឹកប្រាក់សរុប​តាំងពីដើម​រៀងមក រហូតដល់ចុងឆ្នាំ ២០២២ មាន​ចំនួន ១៩៦ ពាន់​លាន​ដុល្លារ ខណៈ​ឆ្នាំទៅ​ពួកគេ​បរិច្ចាគទឹកប្រាក់​ច្រើនជាង​ឆ្នាំ ២០២១ ចំនួន ៧ ពាន់​លានដុល្លារ ហើយបើធៀបនឹង​ឆ្នាំ ២០១៨ គឺ​ខុសគ្នាទ្វេដង។

មិនតែប៉ុណ្ណោះ ក្រុមអ្នកមានបំផុតនៅអាមេរិក ២៥ រូបនោះ បាន​បរិច្ចាគទឹកប្រាក់​ជាច្រើន បើទោះជា​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ មាន​ការ​ថយចុះ​រហូត ១៥% បើធៀបនឹងឆ្នាំមុនៗ ដោយសារ​សេដ្ឋកិច្ចសកល​មាន​កំណើនយឺត។

​ក្នុងចំណោមមហាសេដ្ឋី​ទាំង ២៥ រូបនោះ បិតាវិនិយោគិន Warren Buffett បរិច្ចាគទឹកប្រាក់ច្រើន​បំផុត ៥,៤ ពាន់​លានដុល្លារ​ ខណៈ​មូលនិធិ Bill Gates and Melinda French Gates បរិច្ចាគទឹកប្រាក់ ៥ ពាន់​លានដុល្លារ៕