តុលាការជាន់ខ្ពស់អ៊ុយក្រែន រឹបអូសទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ីម្នាក់នៅក្នុងប្រទេស

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ​តុលាការ​ប្រឆាំងអំពើពុករលួយជាន់ខ្ពស់​អ៊ុយក្រែន បាន​ធ្វើការ​បញ្ជា​ឲ្យ​រឹបអូសទ្រព្យសម្បត្តិ​មហាសេដ្ឋី​រុស្ស៊ី Mikhail Shelkov ដែលរួមមាន​អគារមួយចំនួន យានយន្ត ភាគហ៊ុន​នៃ​ក្រុមហ៊ុន និង​ទឹកប្រាក់ដែលមាន​នៅ​ក្នុង​កុងធនាគារ​ប្រទេស​អ៊ុយក្រែន​ទាំងអស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​អង្គការតម្លាភាពអន្តរជាតិអ៊ុយក្រែន បានបង្ហាញថា លោក Shelkov គឺជា​ប្រធាន​ផ្នែក​វិនិយោគ​នៃ​ក្រុមហ៊ុន​រដ្ឋ​ Rostec ដែល​គ្រប់គ្រង​លើ​ការ​ផលិត​សម្ភារៈសឹក​សម្រាប់​ការពារជាតិ​រុស្ស៊ី និងជា​មហាសេដ្ឋី​មាន​បំផុតទី ៥៩ ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ១,៥ ពាន់​លានដុល្លារ។

សូមជម្រាបដែរថា តាំងពី​រុស្ស៊ី​បើកការឈ្លានពាន​ចូល​មក​ក្នុងទឹកដី​របស់ខ្លួន អ៊ុយក្រែន​បាន​បង្កក និង​រឹបអូសទ្រព្យសម្បត្តិ ក៏ដូចជា​សិទ្ធវិនិយោគ​របស់​មហាសេដ្ឋី​រុស្ស៊ី ដែលមាន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​អស់ជាច្រើន។

ទន្ទឹមនឹងនោះ មូលនិធិ​ធានាប្រាក់បញ្ញើ​នៅអ៊ុយក្រែន​បាន​ប្រកាសថា ពួកគេបាន​ផ្ទេរប្រាក់​ប្រមាណ ៤៦០ លានដុល្លារ ពី​គណនី​ធនាគារ​រុស្ស៊ី ទៅកាន់​កញ្ចប់មូលនិធិ​ពិសេស​របស់​រដ្ឋរួចរាល់ហើយ៕