ណែនាំឲ្យស្គាល់ប្រទេស ១១ សំបូរមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក

អន្តរជាតិ

សម្រាប់រយៈពេលមួយទសវត្សចុងក្រោយនេះ ទ្រព្យសម្បត្តិមហាសេដ្ឋីជុំវិញពិភពលោកមាន​ការកើនឡើងទ្វេដង រីឯចំនួនមហាសេដ្ឋីវិញក៏មាន​ការកើនឡើងជាបន្តបន្ទាប់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការអះអាងពី Oxfam បាន​បង្ហាញ​ថា ក្នុងទសវត្សនេះ មហាសេដ្ឋីបាន​សំងំ​កើបលុយ​ជាច្រើន ពោល​ទឹកប្រាក់ ២៦ ​ទ្រីលានដុល្លារ​បាន​ហូរចូលហោប៉ៅអ្នកមានបំផុត​លើលោក ១% ខណៈ ១៦ ​ទ្រីលានដុល្លារទៀត ត្រូវបែងចែក​សម្រាប់មនុស្សទូទាំងសកលលោក។

ដោយឡែក World Bank បាន​បញ្ជាក់ទៀតថា ការកើនឡើង​នៃ​ចំនួន​មហាសេដ្ឋី និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ អាច​នឹង​ធ្វើ​ឲ្យ​មាន​វិបត្តិវិសមភាព និងភាពក្រីក្រអាក្រក់បំផុត តាំងពីសង្គ្រាម​លោកលើកទី ២។

ជាការពិត បច្ចុប្បន្ន​មាន​មហាសេដ្ឋី​ប្រមាណ ៣ ៣១១ នាក់ទូទាំងសកលលោក ហើយពួកគេ​មាន​ទ្រព្យសម្បត្តិ​សរុប​រហូតដល់ជិត ១២ ​ទ្រីលានដុល្លារ ខណៈ​ខាងតំបន់អឺរ៉ុប​គឺ​មាន​ការ​កើនឡើង​ខ្ពស់បំផុត សម្រាប់​ទ្រព្យសម្បត្តិ​មហាសេដ្ឋី ពោល​កើនឡើង​រហូតដល់ ២២% កាលពីឆ្នាំ ២០២១ រហូតដល់ ៤,៤៥ ​ទ្រីលានដុល្លារ។

តទៅនេះគឺជាបញ្ជីឈ្មោះ​ប្រទេស​ទាំង ១០ ដែល​មាន​មហាសេដ្ឋី​រស់នៅច្រើន​បំផុត​លើ​លោក​ ផ្អែកតាម​របាយការណ៍​ផ្ដល់​ឲ្យដោយ Worldatlas៖

១/សហរដ្ឋអាមេរិក មាន​មហាសេដ្ឋីរស់នៅ ៩៧៥ នាក់ មានទ្រព្យសម្បត្តិ​សរុប ៤,៤៥ ​ទ្រីលានដុល្លារ

២/ប្រទេសចិន មាន​មហាសេដ្ឋីរស់នៅ ៥១៤ នាក់ មានទ្រព្យសម្បត្តិ​សរុប ១,៧៣៧ ​ទ្រីលានដុល្លារ

៣/ប្រទេសអាល្លឺម៉ង់ មាន​មហាសេដ្ឋីរស់នៅ ១៧៦ នាក់ មានទ្រព្យសម្បត្តិ​សរុប ៦០២ ពាន់លានដុល្លារ

៤/ប្រទេសឥណ្ឌា មាន​មហាសេដ្ឋីរស់នៅ ១៦៦ នាក់ មានទ្រព្យសម្បត្តិ​សរុប ៣៨៤ ពាន់លានដុល្លារ

៥/ចក្រភពអង់គ្លេស មាន​មហាសេដ្ឋីរស់នៅ ១២០ នាក់ មានទ្រព្យសម្បត្តិ​សរុប ២៦៦ ពាន់លានដុល្លារ

៦/ប្រទេសស្វីស មាន​មហាសេដ្ឋីរស់នៅ ១១១ នាក់ មានទ្រព្យសម្បត្តិ​សរុប ៣៦៥ ពាន់លានដុល្លារ

៧/ប្រទេសរុស្ស៊ី មាន​មហាសេដ្ឋីរស់នៅ ១០៧ នាក់ មានទ្រព្យសម្បត្តិ​សរុប ៤៧៥ ពាន់លានដុល្លារ

៨/ប្រទេសអារ៉ាប៊ីសាអូឌីត មាន​មហាសេដ្ឋីរស់នៅ ៧១ នាក់ មានទ្រព្យសម្បត្តិ​សរុប ១៩២ ពាន់លានដុល្លារ

៩/ ប្រទេសបារាំង មាន​មហាសេដ្ឋីរស់នៅ ៦៨ នាក់ មានទ្រព្យសម្បត្តិ​សរុប ២៩៤ ពាន់លានដុល្លារ

៩/ ប្រទេសអ៊ីតាលី មាន​មហាសេដ្ឋីរស់នៅ ៦៨ នាក់ មានទ្រព្យសម្បត្តិ​សរុប ២១៧ ពាន់លានដុល្លារ

១១/ប្រទេសកាណាដា មាន​មហាសេដ្ឋីរស់នៅ ៦០ នាក់ មានទ្រព្យសម្បត្តិ​សរុប ២៧០ ពាន់លានដុល្លារ៕