កាលពីថ្ងៃសុក្រនេះ សារព័ត៌មាន Reuters បានចុះផ្សាយថា តម្លៃផ្ទះឯកជននៅទីក្រុងហុងកុង ដែលជាទីផ្សារអចលនទ្រព្យថ្លៃបំផុតលើលោកមួយកន្លែង មានការធ្លាក់ចុះរហូតដល់ ១៥,៦% កាលពីឆ្នាំទៅ ខណៈវាគឺជាការធ្លាក់ចុះប្រចាំឆ្នាំលើកតំបូង តាំងពីឆ្នាំ ២០០៨ មក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុដែលធ្វើឲ្យតម្លៃផ្ទះនៅទីនោះ មានការធ្លាក់ចុះយ៉ាងគំហុកបែបនេះ ដោយសារភាពអន់ខ្សោយនេះសេដ្ឋកិច្ចសកល វិបត្តិអចលនទ្រព្យនៅចិន គួបផ្សំនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ កាលពីដើមឆ្នាំថែមទៀត។
តួយ៉ាងតម្លៃផ្ទះនៅហុងកុងមានការធ្លាក់ចុះរហូតដល់ ៧ ខែជាប់ៗគ្នា ហើយបើតាមអ្នកជំនាញបានព្យាករណ៍ នៅឆ្នាំ ២០២៣ នេះ តម្លៃផ្ទះនៅទីនោះនឹងនៅតែមានសភាពទន់ខ្សោយ បើទោះជាមានការរំពឹងទុកថា អត្រាការប្រាក់អាចនឹងឡើងខ្ពស់ក៏ដោយ៕