អាមេរិក និងអាល្លឺម៉ង់ទាត់ចោលសំណើជំនួយសព្វាវុធបន្ថែម ពីប្រធានាធិបតីអ៊ុយក្រែន

អន្តរជាតិ

កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាន​និយាយថា អ៊ុយក្រែន​ត្រូវការ​អាវុធ​ថ្មីៗ និង​ចាំបាច់​ការ​ដឹកជញ្ជូន​វា​ឲ្យ​កាន់តែឆាប់ កាន់តែ​ប្រសើរ ដើម្បី​ត្រៀម​ទប់ទល់​ពី​ការ​លុកលុយ​របស់​រុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ស្ថានការណ៍​បច្ចុប្បន្ន​គឺ​ពិតជា​ពិបាក​ខ្លាំង តួយ៉ាង Bakhmut, Vuhledar និង​ទីតាំង​ផ្សេងទៀត​នៅ​តំបន់ Donetsk គឺ​កំពុង​ស្ថិត​ក្រោម​ការ​វាយប្រហារ​ពី​រុស្ស៊ី​ច្រើនលើកច្រើនសារ។ ពួកគេ​មាន​បំណង​ចង់​ទម្លុះ​រណាំងការពារ​របស់​ពួកយើង”។ នេះ​បើតាម​សម្ដី​ថ្នាក់ដឹកនាំអ៊ុយក្រែនបាន​លើកឡើង។

“រុស្ស៊ី​ចង់អូសបន្លាយ​សង្គ្រាម​ដើម្បី​ធ្វើ​ឲ្យ​កងកម្លាំងរបស់យើង​ចុះខ្សោយ ដូច្នេះហើយពួកយើង​ចាំបាច់​ត្រូវការ​សព្វាវុធ​ថ្មីៗ​បន្ថែម និង​កាន់តែឆាប់រហ័ស”។

ដោយឡែក CNA បានរាយការណ៍ថា អ៊ុយក្រែន​ចាំបាច់​ត្រូវការ​មីស៊ីល ATACMS ដែល​ផលិតឡើងនៅ​អាមេរិក និងអាច​បាញ់បាន​រយៈចំងាយ ៣០០ គ.ម ប៉ុន្តែ​ភាគី​អាមេរិក​បដិសេធ​សម្រាប់​សំណើ​មួយនេះ។

ទន្ទឹមនឹងនោះ រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏​បាន​បដិសេធ​ក្នុងការ​បញ្ជូន​យន្តហោះ​ចំបាំង​ទៅកាន់​អ៊ុយក្រែន បើទោះជា​កន្លង​មក​ពួកគេ​អនុញ្ញាត​ផ្គត់ផ្គង់​រថក្រោះ​ធន់ធ្ងន់ Leopard 2 ចំនួន ១៤ គ្រឿងហើយក្ដី៕