លោកស្រី Franciose Bettencourt Meyers នៅបន្តជាប់រហស្សនាមជាស្ត្រីមានបំផុតលើលោក ខណៈអ្នកស្រីក៏ជាចៅស្រីរបស់ស្ថាបនិកក្រុមហ៊ុនលក់គ្រឿងសំអាងធំបំផុតលើលោក L’Oreal ផងដែរ។
ក្រុមហ៊ុនគ្រឿងសំអាងធំបំផុតលើលោកមួយនេះ ឯកទេសលើផលិតផលថែរក្សាសក់ ផលិតផលសក់ពណ៌ គ្រឿងថែរក្សាសម្រស់ ឡេលាបការពារកម្ដៅថ្ងៃ គ្រឿង Make-Up និងទឹកអប់ជាដើម ហើយតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសបារាំងមួយនេះមានរហូតដល់ប្រហែល ២០០ ពាន់លានដុល្លារ។
ក្រៅពីលោកស្រី ក៏នៅមានស្ត្រីមានឥទ្ធិពលជាច្រើនទៀតដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារផងដែរ ហើយតទៅនេះឧកញ៉ាញ៉ូវស៍នឹងកោះកកាយត្រួសៗពីរហស្សនាមស្ត្រីមានបំផុតលើលោកទាំង ១០ រូបដូចតទៅ៖
១/ Franciose Bettencourt Meyers មានទ្រព្យសម្បត្តិប្រមាណ ៨០,៥ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន L’Oreal
២/ Julia Koch មានទ្រព្យសម្បត្តិប្រមាណ ៥៩ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Koch Industries
៣/ Alice Walton មានទ្រព្យសម្បត្តិប្រមាណ ៥៧,៨ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Walmart
៤/ Jacqueline Mars មានទ្រព្យសម្បត្តិប្រមាណ ៣៨,៣ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Mars Incorporated
៥/ Miriam Adelson មានទ្រព្យសម្បត្តិប្រមាណ ៣៦,៣ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុនកាស៊ីណូ
៦/ Gina Rinehart មានទ្រព្យសម្បត្តិប្រមាណ ២៩,១ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Hancock Prospecting
៧/ Susanne Klatten មានទ្រព្យសម្បត្តិប្រមាណ ២៧,៧ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន BMW និង Altana AG២៧,៧
៨/ Mackenzie Scott មានទ្រព្យសម្បត្តិប្រមាណ ២៥,២ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Amazon
៩/ Iris Fontbona មានទ្រព្យសម្បត្តិប្រមាណ ២៣,៤ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Antofagasta PLC
១០/ Abigail Johnson មានទ្រព្យសម្បត្តិប្រមាណ ២១,៦ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Fidelity Investments
សូមជម្រាបដែរថា ទិន្នន័យខាងលើគឺបានមកពីការចុះផ្សាយពី Forbes’ Real-Time Billionaires គិតត្រឹមថ្ងៃទី ៣១ មករា ២០២៣៕