កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងដោយមហាសេដ្ឋី Warren Buffett បានប្រកាសលក់ភាគហ៊ុននៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ប្រមាណ ១,៥៥ លានហ៊ុន នៅលើផ្សារហ៊ុនហុងកុង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ការលក់ភាគហ៊ុនជាង ១ លានហ៊ុននៅ BYD ក្រុមហ៊ុនបិតាវិនិយោគិនអាមេរិក ទទួលបានទឹកប្រាក់ប្រហែល ៣៥១,៨១ លានដុល្លារហុងកុង ឬប្រមាណ ៤៤,៨៥ លានដុល្លារអាមេរិក។

ការលក់ភាគហ៊ុននេះទៀតសោត ធ្វើឲ្យ Berkshire Hathaway នៅសល់ភាគហ៊ុននៅ BYD ប្រមាណ ១២,៩% ខណៈក្រុមហ៊ុននៅអាមេរិកមួយនេះ ចាប់ផ្ដើមលក់ហ៊ុននៅក្រុមហ៊ុនចិន តាំងពីចុងខែសីហាមកម៉្លេះ។
សូមជម្រាបដែរថា កាលពីឆ្នាំ ២០០៨ ក្រុមហ៊ុនរបស់មហាសេដ្ឋី Warren Buffett ទិញបានភាគហ៊ុននៅ BYD ប្រមាណ ២២៥ លានហ៊ុន ដែលស្មើនឹង ២០,៤៩% នៃភាគហ៊ុនសរុបនៃក្រុមហ៊ុន៕