មិនដល់មួយសប្ដាហ៍ Adani របូតលុយជាង ៥០ ពាន់លានដុល្លារ

អន្តរជាតិ

មួយរយៈកាលចុងក្រោយនេះ មហាសេដ្ឋីឥណ្ឌា Gautam Adani ជួបបញ្ហាដ៏​ស្មុគស្មាញ​មួយ ពោល​របូតលុយអស់រាប់សិបពាន់លានដុល្លារ ក្នុងរយៈពេលដ៏ខ្លី និងខ្ទាតចេញពីបញ្ជីមហាសេដ្ឋីមានបំផុត​លើ​លោកទាំង ១០ រូបទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ គេហទំព័រ Businessinsider បាន​រាយការណ៍​ថា ក្នុងរយៈពេលត្រឹមតែ ៦ ​ថ្ងៃប៉ុណ្ណោះ មេធំ Adani Group របូតទ្រព្យសម្បត្តិ​អស់ប្រមាណ ៥២ ពាន់​លានដុល្លារ ដែលច្រើនជាង​អតីត​មេធំ FTX ដែល​បាត់បង់ទ្រព្យសម្បត្តិ ១៦ ពាន់លានដុល្លារ​ក្នុងរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ។

ការខាតបង់ទ្រព្យសម្បត្តិ​ដ៏ច្រើន​ក្នុង​រយៈពេលដ៏ខ្លីបែបនេះ បាន​ធ្វើ​ឲ្យតំណែងមហាសេដ្ឋី​របស់ Adani ខ្ទាតមកដល់​លេខរៀងទី ២១ ជាមួយទំហំទឹកប្រាក់នៅសល់​ប្រមាណ ៦១,៣ ពាន់លានដុល្លារ។ នេះបើតាម​ការ​ចុះផ្សាយពី Bloomberg Billionaires Index។

ប្រភពដដែលបន្ថែមថា ក្រៅពី​របូត​តំណែង​នៅ Top 10 ​ក្នុងបញ្ជី​មហាសេដ្ឋីមានបំផុត​លើលោក Gautam Adani ក៏បាត់បង់ងារជា​អ្នកមានដាច់គេនៅអាស៊ី និងឥណ្ឌា ទៅកាន់​លោក Mukesh Ambani ដែលមានទ្រព្យសម្បត្តិ​ជាង ៨០ ពាន់​លានដុល្លារ​ផងដែរ៕