មេធំ Facebook កើបលុយ ១០ ពាន់លានដុល្លារ ត្រឹមរយៈពេល ២៤ ម៉ោង

អន្តរជាតិ

មហាសេដ្ឋី Mark Zuckerberg បានកើបលុយចូលហោប៉ៅរហូតដល់ ១០ ពាន់​លានដុល្លារ ត្រឹមរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ បន្ទាប់ពី​តម្លៃ​ហ៊ុន​ក្រុមហ៊ុន Meta កើនឡើង ២៣%។ នេះ​បើតាម​ការ​ចុះផ្សាយពី News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វាប្រៀបដូចជា​សញ្ញាណ​នៃ​ការ​ងើបឡើងវិញ​នៃ​ក្រុមហ៊ុន Meta Platforms ដែល​ជួប​វិបត្តិ​រ៉ាំរ៉ៃ​កាលពី​ឆ្នាំទៅ ស្របពេល​សេដ្ឋកិច្ចពិភពលោក​ក៏​កំពុង​ស្ថិតក្នុងសភាពស្រពិចស្រពិល ប៉ុន្តែ​ចំណូល​កាលពីឆ្នាំមុន​របស់ Meta ក៏​ទទួលបាន​ច្រើនគួរសម​ផងដែរ។

ចំណូលកាលពីឆ្នាំ ២០២២ របស់ Meta មានរហូតដល់ ៣២,១ ពាន់​លានដុល្លារ ច្រើនជាងការរំពឹងទុក​ពី Wall Street ដែលព្យាករ​មាន​ត្រឹម ៣១,៦ ពាន់​លានដុល្លារប៉ុណ្ណោះ។

ដោយឡែក​ការកើនឡើង​ទ្រព្យសម្បត្តិ ១០ ពាន់​លានដុល្លារ ត្រឹមរយៈពេល ២៤ ម៉ោងនេះ​ទៀតសោត ក៏បាន​ជួយ​ឲ្យ​ស្ថាបនិក​ Facebook រំកិល​ឡើង​មក​ដល់​លេខរៀងទី ១៦ នៃ​តារាង​មហាសេដ្ឋីមានបំផុត​លើ​លោក ជាមួយទំហំទឹកប្រាក់​ប្រមាណ ៦៧,៦ ពាន់​លានដុល្លារ​ផងដែរ៕