សិង្ហបុរី ដាក់សម្ពោធប្រព័ន្ធស្តុកទុកថាមពលធំជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

ប្រព័ន្ធស្តុកទុកថាមពលដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ ត្រូវបានប្រទេសសិង្ហបុរី បើកសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលជាការជំរុញដ៏ធំមួយផ្សេងទៀត សម្រាប់ការទាញយកថាមពល ពីពន្លឺព្រះអាទិត្យមកស្តុកទុកប្រើប្រាស់ នៅក្នុងប្រទេសមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រព័ន្ធស្តុកទុកថាមពល Sembcorp មានសមត្ថភាពអាចផ្ទុកថាមពលជាអតិបរមា ២៨៥ មេហ្គាវ៉ាត់ម៉ោង (Mwh) ដែលអាចធ្វើឱ្យប្រទេសសិង្ហបុរី បំពេញតម្រូវការប្រជាពលរដ្ឋបានប្រហែល ២៤ ០០០ គ្រួសារ ។

ទីតាំងស្តុកទុកថាមពលនេះ មានទំហំ ២ ហិកតា ឬមានទំហំស្មើទៅនឹងទីលានបាល់ទាត់រហូតដល់ទៅ ៣ ឯណោះ ដោយវាត្រូវបានចាប់ផ្តើមដំណើរការសាងសង់ដំបូង កាលពីខែធ្នូឆ្នាំមុន ខណ:អាជ្ញាធរថាមពលសិង្ហបុរី (EMA) បានជួលក្រុមហ៊ុន Sembcorp Industries ដើម្បីមកធ្វើការអភិវឌ្ឍទៅលើគម្រោងនេះ ចំពេលកំពុងមានវិបត្តិថាមពលពិភពលោក។

ជម្រាបជូនផងដែរថា ជាង ៩៥% នៃការផ្គត់ផ្គង់អគ្គិសនីសរុបរបស់ប្រទេសសិង្ហបុរីបច្ចុប្បន្នគឺទទួលបានពីឧស្ម័នធម្មជាតិ ដែលបាននាំចូល ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលប្រទេសនេះ បាននិងកំពុងព្យាយាមធ្វើចម្រុះកម្មទៅលើប្រភពថាមពលរបស់ខ្លួន ជាពិសេសតាមរយ:ការទាញយកថាមពលពីពន្លឺព្រះអាទិត្យ មកប្រើប្រាស់៕