ទីក្រុង Xinjiang Uygur ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសចិន មានគម្រោងចាយលុយរហូតដល់ ៨៣,២ ពាន់លានយ៉ន់ ឬប្រមាណ ១២,៣ ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ ២០២៣។
យោងតាមការចុះផ្សាយពី Chinadaily បានបង្ហាញថា គម្រោងការណ៍ខ្នាតយក្សខាងលើ នឹងរាប់បញ្ចូលលើការសាងសង់ផ្លូវថ្នល់ ៦៦ ខ្សែ ខណៈ ២២ ខ្សែនឹងពន្លឿនបញ្ចប់នៅក្នុងឆ្នាំនេះ។
គួររំលឹកដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងស៊ីនជាំងបានសម្រុកវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធជាខ្លាំង តួយ៉ាងកាលពីឆ្នាំ ២០២២ ក្រុងស៊ីនជាំងចាយលុយច្រើនជាង ៧៤,៨ ពាន់លានយ៉ន់ លើគម្រោងផ្លូវថ្នល់ ដែលជាតួលេខខ្ពស់បំផុតតាំងពីឆ្នាំ ២០១៨។
បន្ថែមពីនោះ បច្ចុប្បន្នផ្លូវល្បឿនលឿនក្នុងទីក្រុងស៊ីនជាំង មានប្រវែងសរុបរហូតដល់ ១១ ០០០ គីឡូម៉ែត្រ ហើយគ្រប់តំបន់ និងខេត្តជិត ៩០% នៃផ្ទៃប្រទេសសុទ្ធតែអាចធ្វើដំណើរលើផ្លូវល្បឿនលឿនទាំងអស់នៅទីក្រុងមួយនេះ៕