ចិនជាប់ជាប្រទេសចាយលុយច្រើនបំផុតលើគ្រឿងអលង្ការ

អន្តរជាតិ

កន្លងមក យើងធ្លាប់តែដឹងថា ប្រទេសឥណ្ឌាជាប្រទេសមួយដែលចាយលុយរាប់ពាន់លានដុល្លារ លើ​គ្រឿងអលង្ការ​ ជាពិសេស​គឺ​មាស ដ្បិតប្រទេសមួយនេះ​ទំនោរ​ទិញ​មាស​ទុក និងស្ទើរគ្រប់ពិធី​បុណ្យសាសនា​ទាំងអស់ មនុស្សម្នាដែលចូលរួមសុទ្ធតែពាក់មាសជ្រែកៗខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា យោងតាម​របាយការណ៍​ដែល​ចុះផ្សាយ​ដោយ Classywomencollection បាន​បង្ហាញថា ប្រទេស​ដែល​ចំណាយ​ទឹកប្រាក់​ច្រើន​បំផុត​លើ​គ្រឿងអលង្ការ គឺជាប្រទេសចិន​ដែល​ចាយ​ដល់​ខ្ទង់រយពាន់លានដុល្លារ ខណៈ​អាមេរិក​នៅ​លំដាប់លេខរៀងទី ២ និងឥណ្ឌានៅលេខ ៣។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះ​ប្រទេសទាំង ១០ ដែល​ចាយ​លុយ​ច្រើន​បំផុត​លើ​គ្រឿង​អលង្ការ៖

1/ប្រទេសចិន ចំណាយប្រហែល ១១១,៥ ពាន់​លានដុល្លារ

2/សហរដ្ឋអាមេរិក ចំណាយប្រហែល ៦១,៧៦ ពាន់​លានដុល្លារ

3/ប្រទេសឥណ្ឌា ចំណាយប្រហែល ៤០,៤៤ ពាន់​លានដុល្លារ

4/កោះហុងកុង ចំណាយប្រហែល ៩,៦៤ ពាន់​លានដុល្លារ

5/ប្រទេសជប៉ុន ចំណាយប្រហែល ៩,៤៣ ពាន់​លានដុល្លារ

6/សហព័ន្ធរុស្ស៊ី ចំណាយប្រហែល ៨,៦៧ ពាន់​លានដុល្លារ

7/ប្រទេសតួកគី ចំណាយប្រហែល ៧,៦៣ ពាន់​លានដុល្លារ

8/ប្រទេសកាណាដា ចំណាយប្រហែល ៦,៥៩ ពាន់​លានដុល្លារ

9/ប្រទេសអាល្លឺម៉ង់ ចំណាយប្រហែល ៥,៤៤ ពាន់​លានដុល្លារ

10/ចក្រភពអង់គ្លេស ចំណាយប្រហែល ៥,៣១ ពាន់​លានដុល្លារ

គួររំលឹកដែរថា បច្ចុប្បន្ន​ទីផ្សារ​គ្រឿងអលង្ការ​លើ​សកលលោក ត្រូវបាន​គេ​ប៉ាន់ប្រមាណថា មានតម្លៃប្រមាណ ២៦៩ ពាន់​លានដុល្លារ ខណៈប្រទេសចិន​គ្រប់គ្រង​រហូតជាង ៤០% នៃ​ទីផ្សារគ្រឿងអលង្ការ៕