មិនមែនពូទីន និងមេធំ EU តែប្រធានាធិបតីអាហ្វ្រិកខាងត្បូង ជាមេដឹកនាំចេះភាសាច្រើនបំផុត

អន្តរជាតិ

ភាសាបរទេស គឺជា​មធ្យោបាយទំនាក់ទំនងការទូត​ដ៏​ចាំបាច់​បំផុតរវាងប្រទេសនីមួយៗ ហើយថ្នាក់ដឹកនាំមួយចំនួន ក៏មានជំនាញ​លើ​ភាសាបរទេស ក្រៅពីភាសាកំណើតរបស់ខ្លួន​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង យោងតាម​ការ​ចុះផ្សាយពី Natakallam បាន​ចុះផ្សាយពី​ថ្នាក់ដឹកនាំកំពូលៗ ដែល​ត្រូវបាន​គេដឹងថា ចេះច្រើនភាសា និងសុទ្ធតែអាចប្រើប្រាស់​បាន ហើយបើក្រឡេក​ទៅ​មើល​បញ្ជីឈ្មោះ អ្នកអាច​នឹង​ភ្ញាក់ផ្អើល ដ្បិត​មេដឹកនាំដែលចេះភាសាច្រើនបំផុតនោះគឺ មិនមែនជា​ប្រធានគណៈកម្មាការអឺរ៉ុបឡើយ។

​មេដឹកនាំ​ដែល​ចេះភាសា​ច្រើនបំផុតនោះគឺ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa ដែល​លោក​អាច​និយាយ​បាន​រហូតដល់ ៩ ភាសា ប៉ុន្តែក្រៅពី​ភាសា​អង់គ្លេស គឺសុទ្ធតែជា​ភាសា​តាម​តំបន់​នៅ​ទ្វីបអាហ្វ្រិក។

ដោយឡែក មេដឹកនាំដែល​ចេះភាសាច្រើន​បន្ទាប់គឺ ហូ ជីមិញ អាចនិយាយភាសាវៀតណាម បារាំង អង់គ្លេស រុស្ស៊ី ចិនកុកងឺ និងចិនកាតាំង ខណៈប្រធានគណៈកម្មការអឺរ៉ុបអាចនិយាយ​ភាសាអាល្លឺម៉ង់ បារាំង និងអង់គ្លេស ស្របពេលពូទីនអាចនិយាយរុស្ស៊ី អាល្លឺម៉ង់ និងអង់គ្លេសតិចតួច៕