នាយករដ្ឋមន្ត្រីប៉ូឡូញទម្លាយថា អឺរ៉ុបកំពុងជាប់អន្ទាក់របស់រុស្ស៊ី

អន្តរជាតិ

នៅក្នុងកិច្ចប្រជុំមួយនាពេលកន្លងទៅ នាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawiecki បាន​និយាយថា សហភាពអឺរ៉ុបកំពុង​ពឹងផ្អែក​ខ្លាំងលើការនាំចូល​ថាមពល​ពី​រុស្ស៊ី ហើយពួកគេ​កំពុង​ឈ្លក់វង្វេង​នឹង​វា ​ដូចជា​ថ្នាំញៀន។ នេះ​បើតាម​ការចុះផ្សាយពី RT។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងទីក្រុង Warsaw លោក Morawiecki បានបង្ហើបថា បច្ចុប្បន្ន EU កំពុង​ជាប់អន្ទាក់​របស់​រុស្ស៊ី ជាមួយនឹង​ធនធាន​ធម្មជាតិ ហើយខាងរុស្ស៊ី​ក៏​កំពុងព្យាយាម​ឲ្យអស់ពី​លទ្ធភាព ដើម្បី​ឲ្យខាង​អឺរ៉ុប ងើបខ្លួន​មិនរួចពី​ការ​ផ្គត់ផ្គង់​ថាមពល​របស់​ខ្លួន។

លោកបន្តទៀតថា ជា​លទ្ធផល កិច្ចសន្យា​ឧស្ម័ន​ជាមួយ​រុស្ស៊ី​បាន​ក្លាយ​ជា​កិច្ចព្រមព្រៀង​ដែល​អឺរ៉ុប​បាន​លក់​ព្រលឹង​របស់​ខ្លួន ហើយទ្វីបនេះត្រូវបាន “ល្បួងដោយរុស្ស៊ីយ៉ាងងាយស្រួល” មិនមែនតាមរយៈ “អានុភាពអាគមអីទេ” ប៉ុន្តែដោយសារតែភាពទន់ខ្សោយរបស់វា។

បន្ថែមពីនោះ ​មេដឹកនាំប៉ូឡូញ​ក៏​បាន​សង្កត់ធ្ងន់​ដែរថា ​បច្ចុប្បន្ន​លោកខាងលិច​កំពុង​ស្ថិតនៅ​ក្នុង​ការពិចារណា​ដ៏​សំខាន់ រវាង​ការចុះចាញ់​នៃ​លោកខាងលិច ឬ​ក៏​ងើប​ប្រឆាំង​ជាមួយ​រុស្ស៊ី បន្តដង្ហើម​អរិយធម៌​របស់​ពួកគេវិញ៕