កាលពីពេលថ្មីៗនេះ Henley Passport Index បានរៀបចំចំណាត់ថ្នាក់នៃលិខិតឆ្លងដែនទូទាំងពិភពលោក ផ្អែកលើរង្វាស់ចំនួននៃប្រទេស ដែលមនុស្សម្នាក់អាចធ្វើដំណើរកម្សាន្តបាន ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ។

ជាលទ្ធផល ប្រទេសនៅអាស៊ី ៣ ឈរនៅកំពូលតារាងនៃបញ្ជីលិខិតឆ្លងដែនមានឥទ្ធិពលបំផុតទាំង ១០ ខណៈតំណែង ៧ ទៀតត្រូវបានបំពេញដោយសមាជិកតំបន់អឺរ៉ុប ស្របពេលលិខិតឆ្លងដែនជប៉ុន និងសិង្ហបុរី មានឥទ្ធិពលបំផុត។
ក្រឡេកមកមើលនៅតំបន់អាស៊ានវិញ មិនរាប់សិង្ហបុរី លិខិតឆ្លងដែននៃប្រទេសដែលមានឥទ្ធិពលបំផុតគឺ ម៉ាឡេស៊ី ប្រ៊ុយណេ កម្ពុជា ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។
លិខិតឆ្លងដែនកម្ពុជា ឈរនៅលេខរៀងទី ៥៤ នៃបញ្ជីលិខិតឆ្លងដែនមានឥទ្ធិពលបំផុត ខណៈលិខិតឆ្លងដែនថៃឈរនៅលេខរៀងទី ៦៥ និងវៀតណាមនៅលេខរៀងទី ៨៧៕