ក្រុមហ៊ុន TotalEnergies បានបង្ហាញពីចំណូលដែលរកបានកាលពីឆ្នាំ ២០២២ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៦,២ ពាន់លានដុល្លារ ដែលច្រើនជាងឆ្នាំមុនៗទ្វេដង ដោយសារតម្លៃប្រេងឡើងថ្លៃខ្លាំង។

យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា ក្រុមហ៊ុនប្រេងឥន្ធនៈបារាំងមួយនេះ រកចំណូលបានប្រហែល ៧,៦ ពាន់លានដុល្លារនៅត្រីមាសទី ៤ ខណៈកាលពីត្រីមាសទី ៣ ពួកគេរកបានជិត ១០ ពាន់លានដុល្លារឯណោះ។
បន្ថែមពីនោះ ក្រុមហ៊ុនខាងលើក៏បានបង្ហើបដែរថា សម្រាប់ឆ្នាំ ២០២៣ នេះក្រុមហ៊ុនរំពឹងអាចទទួលបានការវិនិយោគបន្ថែមចន្លោះពី ១៦-១៨ ពាន់លានដុល្លារ។
គួររំលឹកដែរថា មិនមែនតែ TotalEnergies ទេដែលសំងំកើបលុយកាលពីឆ្នាំទៅ ពោលក្រុមហ៊ុនប្រេងធំៗដូចជា BP, Shell, Exxon Mobil និង Chevron ជាដើម ក៏បានផ្សាយពីរបាយការណ៍ចំណូលដ៏លើសលុបស្រដៀងៗគ្នាផងដែរ៕