ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានធ្វើដំណើរទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេសកាលពីថ្ងៃទី ០៨ កុម្ភៈ កន្លងទៅ ហើយលោកក៏ឆ្លៀតពេលនោះ សុំជំនួយសព្វាវុធបន្ថែមពីក្រុមសម្ព័ន្ធមិត្តផងដែរ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ថ្នាក់ដឹកនាំអ៊ុយក្រែនបានសុំឲ្យអង់គ្លេសជួយជាយន្តហោះចំបាំង ដើម្បីទប់ទល់នឹងការវាយបកពីប្រទេសរុស្ស៊ី ស្របពេលអង់គ្លេសកំពុងពិចារណាសំណើខាងលើ។
គួររំលឹកដែរថា ធ្មិចបើកៗសង្គ្រាមនៅប្រទេសអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជិត ១ ឆ្នាំ ហើយក្រុមសម្ព័ន្ធមិត្តធំៗដូចជា អាមេរិក និងអាល្លឺម៉ង់ជាដើម កំពុងមានការរារែកចិត្ត ក្នុងការផ្គត់ផ្គង់សព្វាវុធបន្ថែមដល់ប្រទេសអ៊ុយក្រែន។
យ៉ាងណា លោកខាងលិច និងអឺរ៉ុបក៏បានសន្យាជាមួយអ៊ុយក្រែនថា នឹងបញ្ជូនរថក្រោះធន់ធ្ងន់ទៅកាន់តំបន់សមរភូមិនាពេលឆាប់ៗខាងមុខ បន្ទាប់ពីលោក Zelenskyy ទទូចសុំជំនួយសព្វាវុធអស់រយៈពេលយ៉ាងយូរ៕