គិតមកទល់ពេលនេះ ម៉ាឡេស៊ីជាសមាជិកអាស៊ានតែមួយគត់ ផ្ដល់ជំនួយដល់តួកគី

អន្តរជាតិ

កាលពីដើមសប្ដាហ៍នេះ ប្រទេសតួកគី និងស៊ីរី បានជួបគ្រោះធម្មជាតិ​រញ្ជួយដី​ដ៏​ធំ​សំបើម និងមាន​កម្រិត​រហូតដល់ ៧,៨ វ៉ិចទ័រ បង្ក​ឲ្យ​ប្រទេសទាំង ២ ទទួលរងការខូចខាត​ជាខ្លាំង និងធ្វើ​ឲ្យ​ប្រជាជន​រាប់ម៉ឹននាក់​បាន​បាត់បង់​ជីវិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមប្រទេសជាច្រើន​ដែល​កំពុង​ខ្នះខ្នែងជួយ​ដល់​តួកគី និងស៊ីរី ម៉ាឡេស៊ី​គឺជា​ប្រទេសនៅតំបន់​អាស៊ាន​តែមួយគត់ ដែល​បាន​ផ្ដល់​ជំនួយ​ ដោយ​បញ្ជូន​ក្រុមសង្គ្រោះ និង​សន្យា​ផ្ដល់ជំនួយ​ប្រមាណ​ ២លានដុល្លារបន្ថែមទៀត។ នេះ​បើតាម​ការ​ចុះផ្សាយពី Malaysianow។

នាយករដ្ឋមន្ត្រី Anwar Ibrahim បាន​បង្ហើបថា រដ្ឋសភា​យល់ព្រម​ឧបត្ថម្ភ​ទឹកប្រាក់ ១លានដុល្លារ​សម្រាប់​បញ្ហា​មួយនេះ ខណៈ ១លានដុល្លារ​ទៀត​ជា​ការឧបត្ថម្ភពីស្ដេច Sultan of Johor សម្ដេច Sultan Ibrahim Sultan Iskandar។

សូមជម្រាបដែរថា គិតមកទល់ពេលនេះ ម៉ាឡេស៊ី​បាន​បញ្ជូន​ក្រុមសង្គ្រោះទៅកាន់ប្រទេសទាំង ២ ប្រមាណ ៧០ នាក់ ដើម្បី​ជួយ​ដល់​ការ​រុករក​មនុស្ស​ដែល​កំពុង​ជាប់គាំង​ក្នុងអគារ​ ដែលបាន​បាក់បែក៕