មហាសេដ្ឋី Bill Gates រកឃើញស្នេហ៍ថ្មី ក្នុងវ័យ ៦៧ ឆ្នាំ

អន្តរជាតិ

ស្ថាបនិក​ក្រុមហ៊ុន Microsoft មហាសេដ្ឋី Bill Gates បានបែកបាក់គ្រួសារ ជាមួយអតីតភរិយា Melinda អស់រយៈពេល ២ ឆ្នាំហើយ ប៉ុន្តែ​ថ្មីៗនេះ​មាន​លេចលឺ​ដំណឹងថា បច្ចុប្បន្ន​លោក​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​ស្ត្រីម្នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី 36ng បានឲ្យដឹងថា ស្ត្រីដែល​ត្រូវគេជឿថា​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មហាសេដ្ឋីអាមេរិក គឺមានឈ្មោះ Paula Hurd ភរិយារបស់លោក Mark Hurd អតីត CEO នៃ​ក្រុមហ៊ុន Oracle ដែលបាន​ចែកឋាន​កាលពីឆ្នាំ ២០១៩។

ដោយឡែក​បើតាម​ការ​ចុះផ្សាយពី People បាន​ឲ្យដឹងថា មហាសេដ្ឋីវ័យ ៦៧ ឆ្នាំបាន​ទាក់ទង​ជាមួយ​ស្ត្រីមេម៉ាយ​អស់​រយៈពេលជាង ១ ឆ្នាំហើយ ខណៈ​អ្នកទាំង ២ ស្គាល់គ្នា​ក៏យូរ​ណាស់ដែរ។

សូមជម្រាបដែរថា ប្រភពជិតស្និទ្ធ​មួយ​ទម្លាយថា ​ទំនាក់ទំនង​រវាងអ្នកទាំង ២ ត្រូវបានគេដឹងសឹងគ្រប់គ្នា ប៉ុន្តែលោកស្រី Paula នៅមិនទាន់​ជួបកូនៗ​របស់ Bill Gates នៅឡើយ៕