សម្ដេច ហ៊ុន សែន ជជែកជាមួយក្រុមហ៊ុនចិនធំ ៣ ពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ននៅកម្ពុជា

អន្តរជាតិ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ធ្វើដំណើរទស្សនកិច្ច​ទៅកាន់ប្រទេសចិន រយៈពេល ៣ថ្ងៃ ដើម្បី​សំណេះសំណាល និងពង្រឹងទំនាក់ទំនង​ទ្វេភាគី ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចពិភាក្សា​ថ្ងៃតំបូង​នេះ សម្ដេច ហ៊ុន សែន បាន​លើក​យក​ប្រធានបទ​គម្រោងសាងសង់​ផ្លូវរថភ្លឿងល្បឿនលឿន​ភ្ជាប់ពី​ទីក្រុងភ្នំពេញ ទៅកាន់​ប្រលានយន្តហោះថ្មីនៅ​ក្រុងតាខ្មៅ Techo International Airport។

​ប្រធានបទមួយនេះ​ត្រូវបានជជែក ពេលដែល​អ្នកតំណាង​ក្រុមហ៊ុន​ចិន ៣ គឺ China Road and Bridge Corp (CRBC), Beijing Urban Construction Group Co Ltd (BUCG) និង China Metro Group Ltd បាន​ចូលជួប​សំណេះសំណាល​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា នា​ថ្ងៃទី ០៩ កុម្ភៈ។

បន្ថែមពីនោះ អ្នកតំណាងក្រុមហ៊ុនធំៗទាំង ៣ ក៏បាន​បញ្ជាក់ទៀតថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងចាប់ផ្ដើម​បើកការសាងសង់​នៅពាក់កណ្ដាលឆ្នាំ ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៧ ក្រោម​ក្រោមភាពជាដៃគូសាធារណៈ និងឯកជន។

ពួកគេក៏បានជម្រាបជូនលោក ហ៊ុន សែន អំពីវឌ្ឍនភាពដែលធ្វើឡើងលើគម្រោងដឹកជញ្ជូនផ្លូវទឹក ​ការបណ្តាក់ទុនប្រព្រឹត្តិកម្មទឹកសំណល់ក្នុងខេត្តព្រះសីហនុ ការសិក្សាលើផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងផ្លូវរថភ្លើងល្បឿនលឿនធន់ “ស្រាល” ក្នុងខេត្តសៀមរាប ដែលតភ្ជាប់ទៅអាកាសយានដ្ឋានថ្មីនេះ។

អ្នកតំណាងទាំង ៣ ក៏បានលើកឡើងពីតួនាទីរបស់ខ្លួន ក្នុងការសាងសង់អគារវិទ្យាស្ថានសាធារណការ និងដឹកជញ្ជូនតេជោសែន (TSI) កម្ពស់ ៤ ជាន់ និងមានតម្លៃ ២,៥ លានដុល្លារ ដែលរួមមានការិយាល័យរដ្ឋបាល បន្ទប់រៀន បណ្ណាល័យ និងបន្ទប់ពិសោធន៍ដែលបំពាក់ដោយឧបករណ៍ពិសោធន៍ទំនើបៗផងដែរ៕