តើលោកខាងលិចចាក់លុយអស់ប៉ុន្មាន សម្រាប់សង្គ្រាមនៅអ៊ុយក្រែន?

អន្តរជាតិ

សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះកាលពីថ្ងៃទី ២៤ ​កុម្ភៈ ២០២២ ហើយបើសិនជា​គ្មានជំនួយ​ពី​លោកខាងលិច និងសហភាពអឺរ៉ុបទេ សង្គ្រាមមួយនេះ​នឹង​មិនអូសបន្លាយ​រហូតដល់​ជិត ១ ឆ្នាំឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមប្រទេសដែល​ឧបត្ថម្ភអ៊ុយក្រែនច្រើនបំផុតគឺ សហរដ្ឋអាមេរិកដែលបានប្រកាស​ផ្ដល់ជំនួយសរុប​ដល់​អ៊ុយក្រែន​ជិត ១០០ ពាន់លានដុល្លារ តាំងពីសង្គ្រាមបាន​ឆាបឆេះ​កាលពីខែកុម្ភៈ។ នេះ​បើតាម​ការចុះផ្សាយពី Alijazeera។

បន្ថែមពីនោះ សេដ្ឋកិច្ចវិទូ​ Andre Frank នៃវិទ្យាស្ថានស្រាវជ្រាវ Kiel Institure បាន​បង្ហើប​ឲ្យដឹងថា អាមេរិកក៏ជាអ្នកផ្គត់ផ្គង់​សព្វាវុធ​ធំបំផុតដល់អ៊ុយក្រែន ខណៈចក្រភពអង់គ្លេស និងអាល្លឺម៉ង់ជា​ប្រទេស​ឧបត្ថម្ភ​ធំ​បំផុត​ បន្ទាប់ពីមហាអំណាចសេដ្ឋកិច្ច​ពិភពលោក។

ប្រភពដដែលបន្ថែមថា អាមេរិក​បាន​ផ្គត់ផ្គង់​សព្វាវុធ​គិតជាទឹកប្រាក់ប្រហែល ២៤,៣៧ពាន់​លានដុល្លារ ខណៈអង់គ្លេស​ឧបត្ថម្ភ​ប្រមាណ​ ៤,៤ពាន់លានដុល្លារ ស្របពេលអាល្លឺម៉ង់​ប្រហែល ២,៥ ពាន់លានដុល្លារ និងសហភាពអឺរ៉ុបទាំងមូល​ជាង ៩ ពាន់​លានដុល្លារ។

បើទោះជាលោកខាងលិចផ្ដល់ជំនួយច្រើនលើសលុបបែបនេះក្ដី ប៉ុន្តែអ៊ុយក្រែនចាំបាច់​ស្នើសុំ​សព្វាវុធទំនើបៗបន្ថែមទៀត ដ្បិតក្រសួងការពារជាតិអង់គ្លេសធ្លាប់បង្ហើបថា រុស្ស៊ីត្រៀមចាយច្រើនជាង ១៤០ ពាន់លានដុល្លារ សម្រាប់​ការធ្វើសង្គ្រាមនៅឆ្នាំ ២០២៣ ខណៈ​កញ្ចប់ការពារជាតិរបស់​ពួកគេ​នឹង​មាន​រហូតដល់ ១៥៥ ពាន់​លានដុល្លារ​ឯណោះ៕