គិតចាប់តាំងពីដើមឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូបមានការកើនឡើងរហូតដល់ ១៤០ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយ Bloomberg Billionaire Index។
ទន្ទឹមនឹងនោះ ផ្សារហ៊ុនក៏បានបង្ហាញពីសញ្ញាណងើបឡើងវិញខ្លះៗ តួយ៉ាងសម្រាប់សប្ដាហ៍តំបូងនៃឆ្នាំនេះ មានការកើនឡើងជាមធ្យមរហូតដល់ ២០% ឯណោះ។
ក្នុងនោះ មហាសេដ្ឋីបារាំង Bernard Arnault ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនទំនិញប្រណីតធំបំផុតលើលោក បានកើបលុយជាច្រើន និងក្លាយជាអ្នកមានបំផុតលើលោកនាពេលបច្ចុប្បន្ន។
ក្នុងចំណោមមហាសេដ្ឋីទាំង ១០ រូប មានតែមេធំ Berkshire Hathaway មហាសេដ្ឋី Warren Buffett ម្នាក់ប៉ុណ្ណោះ ដែលខាតបង់ទ្រព្យសម្បត្តិប្រមាណ ៥២៩ លានដុល្លារ តាំងពីដើមខែមករាមក ហើយបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានប្រមាណ ១០៧ ពាន់លានដុល្លារ៕