ក្រុមហ៊ុនរថយន្តជប៉ុន និងបារាំង គ្រោងចាក់លុយ ៦០០ លានដុល្លារ វិនិយោគនៅឥណ្ឌា

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ​ក្រុមហ៊ុន Nissan Motor Co និង Renault SA បាន​បង្ហើបថា ពួកគេ​កំពុង​មាន​បំណង​បណ្ដាក់ទុននៅប្រទេសឥណ្ឌា ប្រមាណ ៦០០ លានដុល្លារ ដើម្បី​ផលិត​រថយន្ត​ថ្មី ៦ ម៉ូដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី Reuters បាន​បង្ហាញថា ក្រុមហ៊ុន​ជប៉ុន និងបារាំង នឹង​ធ្វើការ​លើ​គម្រោង​មួយនេះ ហើយក៏​មាន​បំណង​កែប្រែទីក្រុង Chennai ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​នាំចេញ​រថយន្ត​ធំ​ផងដែរ។

ក្រុមហ៊ុន​ទាំង ២ ខាងលើ នឹង​ផលិត​រថយន្ត​ថ្មីៗ ៣ ម៉ូដែល​រៀងៗខ្លួន ហើយក៏​នឹង​អាច​សហការ​គ្នា​លើ​ម៉ូដែល​ផ្សេងទៀត ក៏ដូចជា​ធ្វើការ​ជាមួយ​គ្នា​សម្រាប់​ការនាំចេញ​ទំនិញ​របស់​ពួកគេ​ផងដែរ។

រថយន្ត​ ៦ ម៉ូដែល​នោះ នឹង​មាន​ ២ ម៉ូដែល​ជា​ប្រភេទ​រថយន្ត​អគ្គិសនី ហើយ​ក៏ជា​រថយន្ត​អគ្គិសនី​តំបូង​ដែល​ផលិតនៅ​ក្នុង​ប្រទេសឥណ្ឌា​ស្រាប់ ខណៈ ៤ ម៉ូដែល​ទៀត​ជា​ប្រភេទ​រថយន្ត​ស្ព័រ៕