រដ្ឋមន្ត្រីហិរញ្ញវត្ថុសំប៊ី លោក Situmbeko Musokotwane បានច្រានចោលសំណើរបស់ប្រទេសចិន ដែលអំពាវនាវឲ្យមានការលូកដៃពីធនាគារពិភពលោក ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលរបស់សំប៊ីឡើងវិញ។ នេះបើតាមការចុះផ្សាយពី Financial Times។

ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីខាងលើ រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះបាននិយាយថា ពេលវេលា គឺជាកត្តាសំខាន់បំផុត ដើម្បីបញ្ចប់ការរៀបចំរចនាសម្ព័ន្ធបំណុល ១៣ ពាន់លានដុល្លារឆ្នាំនេះ ហើយការលូកដៃរបស់ចិន គឺជាការរំខានពីការពិភាក្សាសម្រាប់ការកាត់បន្ថយប្រាក់កម្ចី។
គួររំលឹកដែរថា សំប៊ីគឺជាប្រទេសនៅអាហ្វ្រិកតំបូង ដែលខកខានសងបំណុលបរទេសនៅអំឡុងការរាតត្បាតកូវីដ ១៩ កាលពីឆ្នាំ ២០២០ ហើយបំណុលបរទេសពួកគេនាពេលនោះ គឺមានជិត ១៥ ពាន់លានដុល្លារ ខណៈចិន និងម្ចាស់បំណុលនៅអឺរ៉ុប ត្រូវបានពន្យារពេលទូទាត់បំណុលយ៉ាងយូរ។

ហើយកាលពីឆ្នាំ ២០២១ របាយការណ៍ចេញដោយរដ្ឋាភិបាលបានបង្ហាញថា សំប៊ីជំពាក់លុយចិនជិត ៦ ពាន់លានដុល្លារ សម្រាប់បំណុលបរទេសសរុប ១៧ ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ ២០២១៕