ទីប្រឹក្សារដ្ឋចិន Wang Yi នឹងធ្វើដំណើរទស្សនកិច្ទទៅកាន់ប្រទេសរុស្ស៊ី

អន្តរជាតិ

ប្រមុខការទូត និងជាទីប្រឹក្សារដ្ឋចិន លោក Wang Yi នឹងធ្វើដំណើរ​ទស្សនកិច្ច​ទៅផ្លូវការកាន់​ប្រទេសរុស្ស៊ី ដែលជា​ដំណើរ​បេសកកម្ម​ការទូត​តំបូង រវាងចិន និងរុស្ស៊ី​ តាំងពី​រុស្ស៊ី​បើកការ​ឈ្លានពាន​លើ​អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី​សារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីប្រឹក្សាគោលនយោបាយការបរទេស​ជាន់ខ្ពស់​របស់​លោក ស៊ី ជិនពីង នឹង​ត្រូវបំពេញ​ទស្សនកិច្ច​ក្រៅប្រទេស ៨ ​ថ្ងៃ​នា​ខែនេះ រាប់បញ្ចូល​ទាំង​ដំណើរ​ទៅ​រុស្ស៊ី បារាំង អ៊ីតាលី ហុងគ្រី និងចូលរួមការនិយាយនៅឯសន្និសិទសន្តិសុខទីក្រុង Munich នៅចុងសប្តាហ៍ខាងមុខនេះ​ផងដែរ។

គួររំលឹកដែរថា វេទិកាសន្និសិទសន្តិសុខនៅទីក្រុង Munich អាចក្លាយជា​តុចរចា​រវាង​រដ្ឋមន្ត្រីជាន់ខ្ពស់​ចិន និង​រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ពីបញ្ហា​អាមេរិក​ចោទចិន​ថា បានបង្ហោះ​បាឡុង​ចារកម្ម​ចូលដែនអាកាស​របស់ខ្លួន។

ដោយឡែក សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Wang Yi ទៅកាន់​ប្រទេសរុស្ស៊ី នឹង​រឹតបន្តឹង ក៏ដូចជា​ផ្ដល់​ឱកាស​សម្រាប់​ប្រទេស​ទាំង ២ អភិវឌ្ឍនូវ​ភាពជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង​ផ្លាស់ប្ដូរ​មតិ​ទៅលើ​បញ្ហា​សកល​ដែល​​កំពុង​កើតមានឡើង​សព្វថ្ងៃ​ថែមទៀត៕