កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានធ្វើការសម្រេចចិត្តថា នឹងចាត់តាំងអនុប្រធានធនាគារកណ្ដាល Lael Brainard ជាទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់។ នេះបើតាមការចុះផ្សាយពី Bloomberg។
បន្ថែមពីនោះ ក៏មានលឺដំណឹងថា មនុស្សជំនិតរបស់មេដឹកនាំអាមេរិក Jared Berstein អាចនឹងត្រូវមកជំនួសតំណែង Cecilia Rouse ជាប្រធានក្រុមប្រឹក្សាទីប្រឹក្សាសេដ្ឋកិច្ច ថែមទៀត។
នេះបានបង្ហាញថា លោក ចូ បៃឌិនកំពុងរៀបចំក្រុមសេដ្ឋកិច្ចវិទូមួយក្រុម ស្របពេលធនាគារកណ្ដាលក៏កំពុងតំឡើងការប្រាក់ខ្ពស់ ខណៈទីផ្សារអាមេរិកក៏មានសភាពតឹងតែងថែមទៀត។
គួរជម្រាបដែរថា នាយក NEC និងប្រធាន CEA បន្ទាប់ នឹងជួយរៀបចំគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាលលោក Biden ពីបទបញ្ជាប្រតិបត្តិ រហូតដល់វិក័យប័ត្រចំណាយក្នុងសភា និងបង្កើនដែនកំណត់បំណុល នៅចំពោះមុខសភាតំណាងរាស្ដ្រអាមេរិក ដែលមានអរិភាពជាងមុន ដែលឥឡូវនេះគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។
ដោយឡែក លោកស្រី Brainard វិញ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Harvard និងបានកាន់តួនាទីនៅធនាគារកណ្ដាលអស់រយៈពេលជិត ១០ ឆ្នាំ និងធ្លាប់បានបម្រើការ ជាអ្នកជំនាញកិច្ចការអន្តរជាតិកំពូលរបស់រតនាគារក្រោមប្រធានាធិបតី Barack Obama នឹងជំនួស Brian Deese នៅ NEC ថែមទៀត៕