Airbnb ប្រកាសប្រាក់ចំណូលជិត ២ ពាន់លានដុល្លារ ក្រោយវិស័យទេសចរណ៍មានសន្ទុះវិញ

អន្តរជាតិ

កាលពី​ថ្ងៃទី ១៤ ​កុម្ភៈ​កន្លងទៅ ក្រុមហ៊ុន Airbnb បាន​ប្រកាសពី​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់ពួកគេ និង​ប្រាក់ប្រចាំត្រីមាសចុងក្រោយ​នៃឆ្នាំ ២០២២ ចំពេល​វិស័យទេសចរណ៍​កំពុង​មាន​សន្ទុះឡើងវិញ​គួរ​ឲ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី CNA បាន​បង្ហាញថា ត្រីមាសចុងក្រោយ​នៃឆ្នាំ ២០២២ ក្រុមហ៊ុន​មួយនេះ​ទទួល​បាន​ចំណូល​ប្រហែល ៣១៩ លានដុល្លារ ហើយបើសរុប​ចំណូល​ប្រចាំឆ្នាំ ក្រុមហ៊ុន​រកបាន ១,៩ ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ ២០២១ ក្រុមហ៊ុន​ខាតបង់ ៣៥២ លានដុល្លារ។

គួររំលឹកដែរថា កាលពីពាក់កណ្ដាលឆ្នាំ ២០២០ ក្រុមហ៊ុន Airbnb បាន​កាត់បន្ថយ​បុគ្គលិក​របស់ខ្លួន​រហូតដល់ ១/៤ ឬប្រហែលជិត ២ ពាន់នាក់ ដោយសារ​ជំងឺរាតត្បាត​កូវីដ ១៩ បាន​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យទេសចរណ៍។

យ៉ាងណា កាលពីឆ្នាំទៅ​ស្ថានភាព​ហាក់ល្អប្រសើរជាងពេលកន្លង ដោយ​ប្រទេសជាច្រើន​បាន​បន្ធូរបន្ថយ​វិធានការរឹតបន្តឹងកូវីដ ១៩ ទើប​ធ្វើ​ឲ្យ​ប្រជាជន​អាចធ្វើដំណើរកម្សាន្ត​ឆ្លង​ប្រទេស​វិញ​​បាន ក៏ដូចជា​ធ្វើ​ឲ្យ​វិស័យទេសចរណ៍​មានកំណើនឡើងវិញ​ដូចគ្នា៕