ខេត្តជាច្រើននៃប្រទេសចិនបានបញ្ចេញរបាយការណ៍ទាក់ទងនឹងការចំណាយ លើការទប់ស្កាត់កូវីដ ១៩ កាលពីឆ្នាំ ២០២២ ដោយមានចំនួនយ៉ាងហោចណាស់ ៣៥២ ពាន់លានយ៉ន់ ឬប្រមាណ ៥១,៦ ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា មានខេត្តយ៉ាងតិច ២០ ក្នុងចំណោមខេត្តសរុប ៣១ នៅប្រទេសចិន បានបង្ហាញពីការចំណាយរបស់ពួកគេក្នុងឆ្នាំ ២០២២ ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ហើយក្នុងនោះខេត្តកាន់តែមាន ចំណាយកាន់តែច្រើន។
តួយ៉ាងខេត្ត Guangdong បានចាយរហូតដល់ ៧១,១៤ ពាន់លានយ៉ន់ រាប់បញ្ចូលទាំងការទិញវ៉ាក់សាំង ឧបករណ៍តេស្ត PCR និងគ្រឿងបរិក្ខាពេទ្យជាដើម ហើយតួលេខនេះផងដែរ គឺជាការចំណាយច្រើនបំផុតក្នុងចំណោមខេត្តទាំង ២០ ដែលបង្ហាញពីរបាយការណ៍ចំណាយរៀងៗខ្លួន។
ដោយឡែក សម្រាប់ទីក្រុងប៉េកាំងវិញបានចាយលុយប្រហែល ៣០ ពាន់លានយ៉ន់ បន្ទាប់ពីមានការផ្ទុះកូវីដនៅទីនោះ ២ លើកផ្ទួនៗកាលពីឆ្នាំទៅ ហើយពួកគេក៏បានត្រៀមកញ្ចប់ថវិកា ៣២,៧៧ ពាន់លានយ៉ន់ បន្ថែមសម្រាប់ការចំណាយលើវិស៏័យសុខភាពសាធារណៈនៅឆ្នាំ ២០២៣ នេះផងដែរ៕