កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម EVN បានព្យាករថា ពួកគេនឹងទទួលបានការខាតបង់ប្រហែល ៦៤,៩ ទ្រីលានដុង ឬប្រមាណ ២,៧៥ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ បើសិនតម្លៃអគ្គិសនីមិនមានការផ្លាស់ប្ដូរ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា បើទិន្នន័យខាងលើពិតជាត្រឹមត្រូវ នោះក្រុមហ៊ុនអគ្គិសនីធំបំផុតប្រចាំប្រទេសមួយនេះ នឹងទទួលការខាតបង់រហូតដល់ ៩៣,៨ ទ្រីលានដុង សម្រាប់រយៈពេល ២ ឆ្នាំចុងក្រោយ។
ដើម្បីជៀសវាងការខូចខាតដ៏សំបើមនេះ រដ្ឋាភិបាលវៀតណាមកំពុងរិះរកមធ្យោបាយតំឡើងថ្លៃអគ្គិសនី និងលើកទឹកចិត្តឲ្យមានការវិនិយោគលើវិស័យថាមពលផងដែរ ប៉ុន្តែការធ្វើបែបនេះ គឺប្រឈមនឹងហានិភ័យនៃការកើតមានវិបត្តិអតិផរណា។
គួរបញ្ជាក់ដែរថា រដ្ឋាភិបាលវៀតណាមមានបំណងគ្រប់គ្រងអតិផរណាឲ្យនៅក្រោមកម្រិត ៤,៥% នៅឆ្នាំនេះ ខណៈតម្លៃទំនិញកាលពីខែធ្នូនៅវៀតណាមកើនឡើងរហូតដល់ ៤,៥៥% បើធៀបនឹងឆ្នាំមុន៕