Meta តំឡើងប្រាក់ឈ្នួល ៤០% សម្រាប់កងអង្គរក្សមេធំ Mark Zuckerberg

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Meta Platforms Inc បាន​ប្រកាសថា ពួកគេ​បាន​តំឡើង​ប្រាក់ឈ្នួល​សម្រាប់​កងអង្គរក្ស​ដែល​ការពារ​សុវត្ថិភាព​សហស្ថាបនិក Mark Zuckerberg និង​ក្រុមគ្រួសារ​លោក បន្ថែម ៤ លានដុល្លារ ពោល​ប្រាក់ឈ្នួលថ្មីគឺមាន​ចំនួន ១៤ លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការតំឡើង​ប្រាក់ឈ្នួល ៤០% សម្រាប់​ក្រុម​ការពារ​សុវត្ថិភាព​មេធំ​ម្នាក់នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​អស់​រាប់ពាន់​នាក់ និងកាត់បន្ថយ​ការចំណាយ​ផ្សេងៗ។ នេះ​បើតាម​ការ​ចុះផ្សាយពី CNA។

គួររំលឹកដែរថា បុរសវ័យ ៣៨ ឆ្នាំ​រូបនេះ កំពុងឈរនៅលេខរៀងទី ១៦ នៃ​បញ្ជីមហាសេដ្ឋីមានបំផុត​លើលោក រៀបរៀងដោយ Forbes ហើយកាលពីឆ្នាំ ២០២១ រូបលោក​ទទួល​បាន​ប្រាក់ប្រចាំឆ្នាំ​ប្រហែល ២៧ លានដុល្លារ ប៉ុន្តែ​សម្រាប់​ទិន្នន័យ​ឆ្នាំទៅ ក្រុមហ៊ុន​នៅ​មិនទាន់​បញ្ចេញ​របាយការណ៍​នៅឡើយ៕