កាលពីពេលថ្មីៗនេះ លោក ចូ បៃឌិនបានអញ្ជើញទៅធ្វើការពិនិត្យសុខភាពនៅមន្ទីរពេទ្យ Walter Reed National Military Medical Center មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិក្រោយ ហើយលទ្ធផលចេញមកបានបង្ហាញថា លោកនៅតែមានសុខភាពល្អ មាំទាំ បើទោះជាលោកធ្លាប់កើតកូវីដ១៩ និងមានវ័យរាងជរាក្ដី។

យោងតាមលទ្ធផលបញ្ជាក់ដោយគ្រូពេទ្យផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិកបានបញ្ជាក់ទៀតថា សុខភាពរបស់លោកនៅមាំទាំ និងអាចរ៉ាប់រងតួនាទីជាប្រធានាធិបតី ដឹកនាំប្រទេសបានទៅមុខថែមទៀត។
បន្ថែមពីនោះ របាយការណ៍សុខភាពរបស់លោកក៏បានបញ្ជាក់ដែរថា លោក បៃឌិនមិនធ្លាប់បង្ហាញពីអាការៈដែលទាក់ទង នឹងជំងឺផ្សេងៗឡើយ បើទោះជាលោកធ្លាប់កើតជំងឺកូវីដ ១៩ អស់រយៈពេលយ៉ាងយូរក្ដី។

គួររំលឹកដែថា នេះគឺជាការពិនិត្យសុខភាពលើកទី ២ របស់ប្រធានាធិបតីអាមេរិក ខណៈកាលពីលើកទី ១ លោកត្រូវបានវះកាត់ដកគ្រួសក្នុងពោះវៀនធំ ហើយតាំងពីពេលនោះមកអ្នកគាំទ្រចាប់ផ្ដើម មិនទុកចិត្តចំពោះសុខភាពថ្នាក់ដឹកនាំ ហើយប្រជាជនអាមេរិក ៧៥% យល់ឃើញថា លោកមានវ័យចាស់ខ្លាំងណាស់ ក្នុងជួររដ្ឋាភិបាល។
សូមជម្រាបដែរថា បើសិនជាលោក ចូ បៃឌិន ជាប់ជាប្រធានាធិបតីអាណត្តិក្រោយ លោកនឹងបន្តកាន់អំណាចរហូតដល់អាយុ ៨៦ ឆ្នាំ ដែលធ្វើឲ្យលោកមានអាយុវែងជាង ១៣ ឆ្នាំ បើធៀបនឹងអាយុជាធម្យមរបស់បុរសជនជាតិអាមេរិក។ នេះបើតាមការសន្និដ្ឋានពី CDC៕