កន្លងមក សេចក្ដីប្រកាសផ្លូវការចេញពីសេតវិមានបានផ្សាយថា ប្រធានាធិបតីអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ជាប់ភូមិផងរបងនឹងអ៊ុយក្រែន ប៉ុន្តែថ្នាក់ដឹកនាំរូបនេះ មិនមានគម្រោងចូលដល់អ៊ុយក្រែនឡើយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែលោក ចូ បៃឌិន ស្រាប់តែបង្ហាញវត្តមានយ៉ាងស្ងាត់ៗនៅប្រទេសអ៊ុយក្រែន និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ប្រធានាធិបតី Volodymyr Zelenskyy។
ចំពោះដំណើរទស្សនកិច្ចទៅអ៊ុយក្រែនសារនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ចូ បៃឌិន ក្នុងនាមជាប្រធានាធិបតីអាមេរិក។
ដោយឡែកមន្ត្រីនៅសេតវិមានបានបញ្ជាក់ថា ដំណើររបស់មេដឹកនាំអាមេរិក ទៅកាន់ ប្រទេសអ៊ុយក្រែនគឺជារឿងពិត ប៉ុន្តែពួកគេមិនមានសិទ្ធក្នុងការទម្លាយព័ត៌មាន មុនការចុះចតរបស់ប្រធានាធិបតីអាមេរិកឡើយ។ នេះបើតាមការចុះផ្សាយពី Rolling Stone។