ផ្លែមៀនវៀតណាម កំពុងទទួលបានការគាំទ្រខ្លាំងនៅប្រទេសជប៉ុន បើទោះជាវាមានតម្លៃថ្លៃខ្លាំង ប៉ុន្តែកាលៈទេសៈមួយនេះក៏ផ្ដល់អត្ថប្រយោជន៍ខ្លាំង ដល់កសិករក្នុងស្រុកផងដែរ។ នេះបើតាមការចុះផ្សាយពី Vietnamplus។

ដោយឡែក ប្រធានក្រុមហ៊ុន Hoang Phat Fruite Ltd Company លោក Nguyen Khac Huy បានបង្ហើបថា គិតត្រឹមដើមឆ្នាំនេះ វៀតណាមនាំចេញផ្លែមៀនទៅកាន់ជប៉ុនជើងទីមួយ មានទំហំដល់ទៅ ១០ តោន ហើយក៏នឹងរំពឹងថា ការនាំចេញតាមផ្លូវទឹក និងផ្លូវអាកាសអាចកើនរហូតដល់ចន្លោះពី ៧០-១០០ តោនទៅកាន់ទីផ្សារជារៀងរាល់ខែ។
សម្រាប់តម្លៃរបស់ផ្លែមៀនវៀតណាមលើទីផ្សារជប៉ុនវិញគឺ ប្រហែល ៣២០ ០០០ ដុង ឬប្រមា ១៣,៥ ដុល្លារ/គីឡូ ហើយបើទោះជាមានតម្លៃថ្លៃដូចមាសបែបនេះ តែវាត្រូវបានលក់ដាច់អស់ត្រឹមរយៈពេលខ្លី។
គួររំលឹកដែរថា វៀតណាមកំពុងដាំដុះផ្លែមៀនលើផ្ទៃដីទំហំ ៨០ ០០០ ហិចតា ហើយអាចទទួលបានទិន្នផលប្រមាណ ៦០០ ០០០ តោនជារៀងរាល់ឆ្នាំ៕