ទីបំផុត! ច្រកព្រំដែន រវាងប្រទេសថៃ និងមីយ៉ាន់ម៉ា បើកដំណើរការឡើងវិញ ក្រោយបិទអស់ ៣ ឆ្នាំ

អន្តរជាតិ

ប្រទេសថៃ និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២០ ខែកុម្ភ: ឆ្នាំ ២០២៣ នេះ បានសម្រេចបើកដំណើរការឡើងវិញ នូវច្រកព្រំដែនម៉ែសៃ-តាជីលិ និងរួមទាំងស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ដែលតភ្ជាប់រវាងខេត្តឈៀងរ៉ៃ របស់ប្រទេសថៃ និងខេត្តតាជិលិ របស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបិទអស់រយ:ពេល ៣ ឆ្នាំ ដោយសារតែវិបត្តិកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អភិបាលរងខេត្តឈៀងរ៉ៃ លោក Somwang Boonrayong បាននិយាយ នៅក្នុងពិធីបើកច្រកព្រំដែនឡើងវិញថា ព្រឹត្តិការណ៍ដ៏ពិសេសនេះ នឹងជួយជំរុញបន្ថែមទៀត ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

គួរឱ្យដឹងថា ច្រកព្រំដែនទាំង ២ នឹងបើកចាប់ពីម៉ោង ៦ ៣០នាទីព្រឹក ដល់ម៉ោង ៦ ៣០នាទីល្ងាច និងបើកដល់ម៉ោង ៩ យប់ បន្ទាប់ពីបើកដំណើរការបានរយ:ពេលមួយខែ។

ជម្រាបជូនផងដែរថា សម្រាប់ជនជាតិថៃ ដែលចង់ឆ្លងដែលចូលទៅកាន់ខេត្តតាជិលិក ត្រូវដាក់ពាក្យសុំលិខិតឆ្លងដែន នៅសាលាស្រុកម៉ែសៃ ឬនៅបុស្តិ៍ត្រួតពិនិត្យ ដោយខ្លួន​ឯង ដោយភ្ជាប់មកនូវលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ឬមួយត្រូវធ្វើការតេស្តរហ័ស នៅទីតាំងផ្ទាល់ ៕