ស្រីលង្កាសន្យាសងបំណុលជិត ៣ ពាន់លានដុល្លារ ត្រឹមឆមាសទីមួយឆ្នាំនេះ

អន្តរជាតិ

គណៈរដ្ឋមន្ត្រីស្រីលង្កាបានអនុម័តលើកញ្ចប់ថវិកា សម្រាប់សងបំណុលបរទេសប្រមាណ ២,៦ ពាន់លានដុល្លារ សម្រាប់ឆមាសតំបូងនៃឆ្នាំ ២០២៣ ជាមួយនឹងគម្រោងពន្យារពេលសងបំណុលផ្សេងៗ។ នេះបើតាមសម្ដីអ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រីលង្កាបាននិយាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំលឹកដែរថា ស្រីលង្កាបានធ្លាក់ខ្លួនទៅក្នុងរណ្ដៅបំណុលដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧ ទសវត្សចុងក្រោយ ហើយប្រទេសដែលមានប្រជាជនជាង ២២ លាននាក់ បានប្រកាសពន្យារពេលសងបំណុលបរទេសកាលពីខែមេសា ២០២២។

សម្រាប់កញ្ចប់ថវិកាជាង ២ ពាន់លានដុល្លារនោះ នឹងត្រូវយកទៅសងស្ថាប័នធំៗដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ប្រមាណ ២ ពាន់លានដុល្លារ ខណៈ ៥៤០ លានដុល្លារទៀតគឺបង់ទៅលើការប្រាក់។

សូមជម្រាបដែរថា ឥណ្ឌា និងសមាជិកក្រុមម្ចាស់បំណុល Paris Club បានប្រកាសគាំទ្រដើម្បីជួយដល់ការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសស្រីលង្កា ប៉ុន្តែប្រទេសដីកោះនេះនៅតែស្ថិតក្នុងការចរចាជាមួយប្រទេសចិន ដែលជាអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីធំបំផុតរបស់ខ្លួន៕