តើអ៊ុយក្រែនទទួលបានអ្វីខ្លះ ក្រោយជំនួបស្ងាត់ៗរវាងលោក ចូ បៃឌិន និង Zelenskyy?

អន្តរជាតិ

កាលពីល្ងាចថ្ងៃច័ន្ទកន្លងទៅ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានធ្វើចុះចតយ៉ាងស្ងាត់ៗនៅប្រទេសអ៊ុយក្រែន មុនធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសប៉ូឡូញនាថ្ងៃបន្ទាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយបញ្ចប់កិច្ចពិភាក្សា​រវាងមេដឹកនាំអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅវិមាន Mariinsky Palace នៃទីក្រុងគៀវ លោក ចូ បៃឌិន បានប្រកាសថា អាមេរិកនឹងត្រៀមកញ្ចប់ជំនួយ សរុបជាទឹកប្រាក់ ៥០០ លានដុល្លារ រាប់បញ្ចូលទាំងអាវុធប្រឆាំងរថក្រោះ និងសព្វាវុធផ្សេងៗ។ នេះបើតាមការចុះផ្សាយពី VOA។

អាមេរិកក៏បានសន្យាថា នឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីទៅលើរុស្ស៊ីនាសប្ដាហ៍នេះ ប៉ុន្តែមិនបាន​បញ្ជាក់ពីការផ្គត់ផ្គង់សព្វាវុធទំនើបៗ និងយន្តហោះចំបាំងដែលប្រធានាធិបតីអ៊ុយក្រែន តែងទទូចសុំពីអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចនោះទេ។

សូមជម្រាបដែរថា លោក បៃឌិន បាននិយាយអំពីការប្រមូលផ្តុំប្រទេសចម្រុះជាង ៥០ ដើម្បីជួយដល់យោធាអ៊ុយក្រែន និងការបង្រួបបង្រួមប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី និងធ្វើឲ្យមហាអំណាចមួយនេះជួបការខាតបង់ធំមិនធ្លាប់មាន៕