ឥណ្ឌូនេស៊ី ដាក់គោលដៅទាក់ទាញការវិនិយោគឱ្យ​បានជាង ១០៨ពាន់លានដុល្លារ នៅឆ្នាំ ២០២៤

អន្តរជាតិ

ថ្មីៗនេះ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto បាននិយាយថា រដ្ឋាភិបាល កំពុងធ្វើការកំណត់គោលដៅទាក់ទាញការវិនិយោគឱ្យបានចំនួន ១ ៦៥០ពាន់លានដុលានរូពី (ជាង ១០៨ពាន់លានដុល្លារ) នៅក្នុងឆ្នាំ ២០២៤ ខាងមុខ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបានថ្លែងបន្ទាប់ពីកិច្ចប្រជុំមួយស្តីពី ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច (KEM) និងចំណុចនៃគោលនយោបាយសារពើពន្ធ (PPKF) សម្រាប់ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២០ ខែកុម្ភ:កន្លងទៅ លោក Airlangga បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បាននឹងកំពុងខិតខំជំរុញការវិនិយោគ តាមរយ:វិស័យផ្សេងៗ និងរួមទាំងការអនុវត្តតាមបទប្បញ្ញតិមួយចំនួន ក៏ដូចជាការពន្លឿនទៅលើការប្រើប្រាស់ធនធានធម្មជាតិ ដែលឥណ្ឌូនេស៊ីមាន ដើម្បីជំរុញដល់សេដ្ឋកិច្ចជាតិផងដែរ ។

លើសពីនេះ បើយោងតាមរដ្ឋមន្ត្រីសម្របសម្រួលរូបនេះ ក៏បានបង្ហាញទៀតថា ប្រធានាធិបតី លោក Joko Widodo បានស្នើសុំឱ្យមានការជំរុញបន្ថែមទៀត ទៅលើការអភិវឌ្ឍក្នុងឧស្សាហកម្មរថយន្តអគ្គិសនី នៅក្នុងស្រុកផងដែរ ។

លោក Airlangga បានបន្ថែមទៀតថា ប្រធានាធិបតីលោក Widodo ក៏រំពឹងថា ប្រទេសឥណ្ឌូនេស៊ី នឹងអាចនឹងបង្កើតរថយន្តអគ្គិសនីបានដោយខ្លួនឯងបានផងដែរ ក្រៅតែពីការផ្តោតទៅលើការផលិតវត្ថុធាតុដើម ដូចជាអាគុយប្រភេទ cathodes ឬ precursors ដើម្បីបំពាក់ទៅលើរថយន្តអគ្គិសនីនោះ។

តាមរយ:គោលដៅដ៏ធំនេះ ឥណ្ឌូនេស៊ី រំពឹងទុកខ្ពស់ថានឹងអាចចូលរួមប្រកួតប្រជែងជាមួយប្រទេសថៃ និងប្រទេសផ្សេងទៀតបាន ក្នុងការអភិវឌ្ឍទៅលើឧស្សាហកម្មរថយន្តអគ្គិសនី៕