នាថ្ងៃទី ២៤ កុម្ភៈនេះ នឹងក្លាយជាខួបមួយឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន ខណៈមុនមួយថ្ងៃ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ស្រាប់តែលើកយកប្រធានបទនុយក្លេអ៊ែរមកនិយាយ។
យោងតាមការចុះផ្សាយពី Bolnews បានបង្ហាញថា ពូទីនបានទម្លាយឥតលាក់លៀមពីការចង់ដាក់ពង្រាយគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ដែលជាប្រភេទគ្រាប់នុយក្លេអ៊ែរឈ្មោះ Sarmat នៅក្នុងឆ្នាំនេះ បន្ទាប់ពីរុស្ស៊ីទើបនឹងផ្អាកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក។
ដោយឡែក អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចបានថ្កោលទោសរុស្ស៊ីជុំវិញបញ្ហាមួយនេះ ដោយអះអាងថា ពូទីនគម្រាមប្រើគ្រាប់បែកនុយក្លេអ៊ែរ ដោយសារបរាជ័យក្នុងការធ្វើរបបយោធានៅអ៊ុយក្រែនរយៈពេលមួយឆ្នាំកន្លងមកនេះ។
គួររំលឹកដែរថា សង្គ្រាមនៅអ៊ុយក្រែនគឺជាសង្គ្រាមលើគោកធំបំផុតនៅអឺរ៉ុប តាំងពីផ្ទុះសង្គ្រាមលោកលើកទី ២ ខណៈរុស្ស៊ីបរាជ័យក្នុងការវាយផ្ដួលអ៊ុយក្រែន បើទោះជាបើកការវាយប្រហារច្រើនលើកច្រើនសារ និងចំណាយអស់លុយរាប់ពាន់លានដុល្លារក្ដី៕