តៃវ៉ាន់ទម្លាយថា ចិនកំពុងទទួលមេរៀនពិសេសពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

អន្តរជាតិ

បញ្ហារវាងចិន និងកោះតៃវ៉ាន់នៅតែជាប្រធានបទក្ដៅគគុក ខណៈរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់អះអាងថា ចិនអាចនឹងបើកការវាយប្រហារមកលើដែនកោះរបស់ខ្លួន ដូចទៅនឹងសម្ព័ន្ធមិត្តរុស្ស៊ីធ្វើដាក់អ៊ុយក្រែនកាលពីឆ្នាំទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី CNA បានឲ្យដឹងថា កងយោធាចិនកំពុងសិក្សាពីមូលហេតុដែលធ្វើឲ្យរុស្ស៊ី បរាជ័យក្នុងការផ្ដួលអ៊ុយក្រែនរយៈពេលមួយឆ្នាំមុន បើទោះជាពួកគេមានកងកម្លាំងច្រើនជាងអ៊ុយក្រែនលើសលុប ហើយការសិក្សានេះនឹងជួយឲ្យចិន កាន់តែមានភាពងាយស្រួលមុនបើកការវាយប្រហារតៃវ៉ាន់។

លទ្ធភាពនៃការវាយប្រហារពីចិនលើកោះតៃវ៉ាន់ គឺកំពុងក្លាយជាប្រធានបទក្ដៅគគុកដែលកំពុងយកមកជជែកគ្នានៅតៃវ៉ាន់ ខណៈកន្លងមកចិនតែងតែអះអាងថា តៃវ៉ាន់មិនមែនជាប្រទេសឯករាជ្យ ប៉ុន្តែជាផ្នែកមួយនៃប្រទេសមហាអំណាចនៅអាស៊ី។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ Chiu Kuo-cheng បាននិយាយថា បើសិនចិនដើរតាមគន្លងរុស្ស៊ី បើកការវាយប្រហារភ្លាមៗ ពួកគេនឹងជួបឧបសគ្គជាច្រើន ដោយសារច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកតំបន់ទាំង ២ នេះ។

សូមជម្រាបដែរថា ចិនមិនដែលបោះបង់គំនិតប្រើកម្លាំងដើម្បីបង្ខំឲ្យតៃវ៉ាន់ ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេឡើយ ពោលចិនតែងតែដាក់ពង្រាយកងកម្លាំងក្បែរៗកោះតៃវ៉ាន់ស្ទើររៀងរាល់ថ្ងៃ៕